បុរសម្នាក់កើតជម្ងឺស្លាប់ មួយចំហៀងខ្លួនរយៈ ពេល៣ឆ្នាំយក កាំបិតមកចាក់ខ្លួនឯង មិនទាន់ស្លាប់ហៅ នគរបាលឲ្យជួយ ដឹកទៅពេទ្យ

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់កើតជម្ងឺ ស្លាប់មួយចំហៀងខ្លួនរយៈ ពេល៣ឆ្នាំស្រាប់តែ យក កាំបិតចិតបន្លែមក ចាក់ខ្លួនឯងមិនទាន់ ស្លាប់ភ័យក៏ទូរស័ព្ទហៅ នគរបាលឲ្យជួយដឹក ទៅពេទ្យដើម្បីសង្គ្រោះបន្ទាន់ នៅវេលាម៉ោង១២ព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថាបុរសដែល យកកូនកាំបិតចិតបន្លែ ចាក់ខ្លួនឯងមានឈ្មោះនួន ចៅ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ឲ្យដឹង ទៀតថាបើតាមការឲ្យដឹង ពីសាច់ញាតិជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា យុវជននេះកើតជម្ងឺ ស្លាប់មួយចំហៀងខ្លួនរយៈ ពេល៣ឆ្នាំមកហើយ ។
នៅមុនពេលកើតហេតុ នោះឈ្មោះនួន ចៅ នៅផ្ទះម្នាក់ឯង ដោយប្រពន្ធនិងកូនបាន ចេញទៅធ្វើ ការងារនៅប្រទេសថៃ ទៅព្រឹកវិលល្ងាចពេលនៅ ម្នាក់ឯងបានធ្វើសកម្មភាព យកកូនកាំបិតចិតបន្លៃ ចុងស្រួច មកចាក់ចំពោះខ្លួនដោតជាប់ នៅផ្នែកខាងស្តាំដោយ សារមិនទាន់ស្លាប់ភ្លាមៗក៏ ទូរស័ព្ទហៅនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំគោករមៀត ឲ្យជួយដឹកខ្លួនទៅមន្ទីរ ពេទ្យដើម្បីសង្គ្រោះជីវិត ។
កម្លាំងនគរបាល ប៉ុស្តិ៍និងគ្រូពេទ្យ បានចុះទៅកន្លែង កើតហេតុពិនិត្យ ឈ្មោះនួន ចៅ ពិតជាមានកាំបិត ចិតបន្លែដោត ជាប់និងពោះសមត្ថកិច្ចបាន សួរនាំគាត់បាននិយាយថា គាត់ចាក់ដោយខ្លួនឯង ព្រោះធុញថប់ និងជម្ងឺដ៏រ៉ាំរ៉ៃ របស់គាត់ណាស់។
ភ្លាមៗកម្លាំងនគរបាល ប៉ុស្តិ៍និងគ្រូពេទ្យ បានដឹកជនចិត្តខ្លាំង តាមរថយន្តមកសង្រ្គោះ នៅមណ្ឌលសុខ ភាពឃុំគោករមៀត ហើយបន្តដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ទៀតមិនដឹងថា ស្លាប់រឺរស់ទេគ្រូពេទ្យ កំពុងជួយសង្គ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *