ស្ត្រីជើងខ្លាំងវ៉ៃអ្នកសារព័ត៌មាន ព្រោះតែខឹងចុះផ្សាយរឿងដី ទំនាស់របស់ខ្លួនជា មួយសហគមន៍ អូរខ្សាច់ក្នុងស្រុកស្ទឹងហាវ

(ខេត្តព្រះសីហនុ)៖ យោងតាមសេចក្តីរាយការណ៍ ពីខេត្តព្រះសីហនុបានអោយ ដឹងថាអ្នកយកព័ត៌មាន អង្គភាពសារព័ត៌ មានអឹមអេសជេធីវី (MSJ TV) ម្នាក់ប្រចាំខេត្ត ព្រះសីហនុត្រូវបាន បក្ខពួកមួយក្រុម មានគ្នា៤ទៅ៥នាក់ បានវ៉ៃនិងចាប់បោក ទូរស័ព្ទចោល បណ្តាលអោយខូចខ្ទេច ខណះពេលចុះពេលចុះ យកព័ត៌មានក្នុង ទំនាស់ដីសហគមន៍ មួយកន្លែងកាលពី រសៀលថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២០វេលា ម៉ោង០៤និង០០នាទី ស្ថិតក្នុងភូមិ ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុខាង លើបានអោយដឹងថាជន រងគ្រោះមានឈ្មោះ ដួងច័ន្នបូរិទ្ធភេទប្រុស អាយុ២៤ឆ្នាំ ជាភ្នាក់ងារយកព័ត៌មាន ប្រចាំខេត្តព្រះសីហនុ នៅក្នុងអង្គភាពអឹមអេស ជេធីវី(MSJ TV) រស់នៅក្នុងឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចំណែក ជនបង្ករមានគ្នា៤ទៅ៥ នាក់ក្នុងនោះគេ ស្គាល់ស្ត្រីវ័យចំណាស់ ម្នាក់ដែលជាជនបង្ករ មានឈ្មោះជាសុខឡេង ភេទស្រីអាយុប្រហែល ជាង៦០ឆ្នាំជាអ្នករស់ នៅក្នុងរាជធានីភ្នំពេញ។

លោកដួងច័ន្នបូរិទ្ធ បានប្រាប់អ្នកយកព័ត៌មាន យើងតាមប្រព័ន្ធ តេឡេក្រាមថា រូបលោកជាជនរងគ្រោះ ហើយក៏ជាអ្នកយកព័ត៌មាន អោយអង្គភាពសារ ព័ត៌មានអឹមអេសជេធីវី (MSJ TV) ប្រចាំខេត្តព្រះសីហនុ មុខពេលកើតហេតុ រូបលោកបានចុះ សួរក្រុមជនបង្ករមានគ្នា ៣នាក់ដែលបានជិៈ ម៉ូតូមកចតនៅ ចំណុចដីទំនាស់ សហគមន៍នៅចំណុច ខាងលើស្រាប់តែស្ត្រីវ័យ ចំណាស់ដែលគេស្គាល់ ឈ្មោះជាសុខឡេង បានចុះពីរថយន្តស្ទុះ មកទះកំភ្លៀងរូបលោក ចំនួន២ដៃនិងបានចាប់ យកទូរស័ព្ទរបស់បោកចោល ចំនួន២ដងបណ្តាលអោយ ខូចខាតស្ទើរទាំងស្រុង។

លោកដួងច័ន្នបូរិទ្ធ បានប្រាប់អោយដឹងទៀត ថាក្រោយពីកើតហេតុ រូបលោកក៏បានរាយ ការណ៍ភ្លាមៗ មកអង្គភាពរបស់ លោកដើម្បីអោយ ដឹងពីទង្វើរស្រីចំណាស់ ខាងលើនិងបក្ខ ពួកដែលបានប្រព្រឹត្តមិន គាប្បីនិងបំផ្លាញ សម្ភារៈរបស់លោក។

ចំណែកអ្នកនាំ ពាក្យរបស់ស្ថានីយ៍ អឹមអេជេធីវី (MSJ TV) បានប្រាប់អ្នកយកព័ត៌មាន យើងអោយដឹង ថាករណីបុគ្គលិក យកព័ត៌មានរបស់ អង្គភាពអឹមអេសជេធីវី (MSJ TV) ប្រចាំខេត្តព្រះសីហនុ ត្រូវគេវ៉ៃ បណ្តាលអោយ របួសនិងខូចខាតសម្ភារៈនោះ ថ្នាក់ដឹងនាំរបស់ ស្ថានីយ៍អឹមអេសជេធីវី (MSJ TV) កំពុងសិក្សាជាមួយ គណៈមេធាវីដើម្បី អនុវត្តន៍និងចាត់ការ ទៅតាមនិតិវិធីច្បាប់។

សូមរំលឹកផងដែល ករណីទំនាស់ដីធ្លីនេះ កើតឡើងស្ថិតនៅ ក្នុងភូមិ៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រវាងក្រុមប្រជាសហគមន៍ អូរខ្សាច់ជាមួយលោកស្រីជា សុខឡេងដោយឡែក ក្រុមប្រជា សហគមន៍បាន លើកឡើងថាពួកគាត់ បានអាស្រ័យរស់នៅ ដីនេះតាំងពីឆ្នាំ២១៩៩២មកម្លេះចំណែក លោកស្រីជាសុខឡេង បើតាមកាលើកឡើង ពីប្រជាពលរដ្ឋរស់ នៅលើដីចំណុចខាង លើថាលោកស្រី តែលិខិតទិញលក់តែប៉ុណ្ណោះ ហើយអាជ្ញាធរភូមិ ឃុំគេមិនទទួល ស្គាលឡើយ។

ជុំវិញករណីខាង លើនេះអង្គភាព សារព័ត៌មានយើងមិនអាច សុំការបំភ្លឺពីលោកស្រី ជាសុខឡេងបានទេ ព្រោះគ្មានលេខ ទំនាក់ទំនងទោះជា យ៉ាងណាអង្គភាព យើងរងចាំការបកស្រាយ ពីលោកស្រីរាល់ ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *