ម៉ូតូ២គ្រឿងបុកគ្នា លាន់ដូចរន្ទះ បណ្តាលឲ្យស្លាប់ មនុស្សម្នាក់ និងរបួស២នាក់ក្នុង ក្រុងសិរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូម៉ាកផ្សេងគ្នា២ គ្រឿងបុកគ្នាលាន់ដូច រន្ទះបណ្តាលឲ្យស្លាប់ មនុស្សម្នាក់  និងរបួស២នាក់ នៅនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ ជាតិ៧មករា ស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នគរបាលចរាចរណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នោះមានម៉ូតូ១គ្រឿង ម៉ាកហុងដា MSX គ្មានស្លាកលេខ បើកដោយឈ្មោះសុខ ផារ័ត្នភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្លា កូនចាស់  សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកក្នុងទិសដៅពី កើតទៅលិច មានអ្នករួមដំណើរឈ្មោះ​រិទ្ធ សុផៃភេទស្រីអាយុ២២ឆ្នាំ លុះបើកមកដល់ចំណុច កើតហេតុខាងលិច រោងចក្រ  កាត់ដេរចម្ងាយ ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា មានម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ1S-5132 បើកដោយឈ្មោះ ហាប់ ផាន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ធ្វើដំណើរក្នុងទិស ដៅពីជើងទៅត្បូង បើកមកដល់កន្លែង កើតហេតុបានបើកប្តូរ ទិសទៅខាងកើតវិញ ស្របពេល នោះម៉ូតូ MSX បានបុកចំហៀង ពេញខាងឆ្វេងម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួលអ្នក បើកម៉ូតូទ្រីមរងបួសធ្ងន់  ក្រោយមកបាន ស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ ចំណែកអ្នកបើក ម៉ូតូម៉ាកហុងដា MSX និងអ្នករួមដំណើររង របួសស្រាល ។

នគរបាលចរាចរណ៍បាន បញ្ជាក់ឲ្យដឹងទៀតថាមូល ហេតុបង្កឲ្យគ្រោះថ្នាក់ នេះមកពីម៉ូតូម៉ាកហុង ដាឌ្រីម ប្តូរទិសមិន បានប្រុងប្រយ័ត្ន ទើបមានគ្រោះ ថ្នាក់ចរាចរណ៍។

ម៉ូតូទាំង ២គ្រឿងនគរបាល ចរាចរណ៍ យកមកអធិការដ្ឋាន នគរបាលក្រុងដើម្បីរង ចាំធ្វើការដោះ ស្រាយនៅពេលក្រោយ ចំណែកសពជនរង គ្រោះបានប្រគល់ជូន ក្រុមគ្រួសារចាត់ ចែងធ្វើបុណ្យតាម ប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *