កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃជួញ ដូរគ្រឿងញៀននៅក្នុង បន្ទប់បានម្នាក់និង ដកហូតថ្នាំញឿន បាន៧កូនថង់តូច

(ខេត្តបន្ទាយមានជ័យ)៖ ជនជាតិថៃម្នាក់មក ស្នាក់នៅក្រុងប៉ោយប៉ែត លួចជួញដូរថ្នាំញៀនជា ទ្រង់ ទ្រាយមធ្យមត្រូវបាន កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង៤ និង២៥ នាទីល្ងាចថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិ និមិត្ត៤ សង្កាត់និមិត្តក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថាជន សង្ស័យមាន ឈ្មោះ និត ចំប៉ា លឿង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ មកស្នាក់នៅភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

នគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងទៀតថា ដោយអនុវត្តតាមបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោអាត់  ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យស្តី ការបង្ក្រាបគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យ បានជាប្រចាំនោះ។

នៅថ្ងៃទី២០កំលាំងនគរបាន ទទួលព័ត៍មានពីកំលាំង សំងាត់ទើបកម្លាំងនគរបាល ផ្នែកជំនាញប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់និមិត្តចុះស្រាវជ្រាវឈាន ដល់ការបង្រ្កាបចាប់ឃាត់ ខ្លួនជនជាតិថៃនៅក្នុង បន្ទប់បានម្នាក់ ឆែកឆេររកឃើញ វត្ថុតាងថ្នាំញៀន ប្រភេទម្សៅពណ៌សក្រាម ចំនួន៧កូនថង់តូច ដែលជនសង្ស័យ លាក់ទុកសម្រាប់លក់បន្ត។

ជនសង្ស័យឈ្មោះ និត ចំប៉ាលឿងនិងវត្ថុ តាងថ្នាំញៀន កម្លាំងជំនាញរៀបចំសំ ណុំរឿងបញ្ជូនខ្លួនទៅ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យរៀប ចំសំនុំបែបបទកសាង សំនុំរឿងទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *