ក្រសួងអភិវឌ្ឍន៍ជនធ្វើ ការផ្សព្វផ្សាយក្នុង សន្និបាតបូកសរុបលទ្ធ ផលការងារឆ្នាំ២០១៩ និងលើកទិស ដៅឆ្នាំ២០២០

(ខេត្តបន្ទាយមានជ័យ)៖ លោក សៅ ជីវ័ន្ត រដ្ឋលេខាធិកាក្រសួង អភិវឌ្ឍន៍ជនបានមាន ប្រសាសន៍ផ្សព្វផ្សាយ ក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ថាក្រសួង អភិវឌ្ឍន៍ជនបទ បានដាក់ចេញផែន ការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ជនបទចំនួន៤ឆ្នាំ ២០១៩ឆ្នាំ២០២៣ មានទិសដៅ ចម្បងជំរុញឲ្យមាន ការផ្លាស់ប្តូរគុណភាព នៃការរស់នៅរបស់ ប្រជាពលរដ្ឋនៅតាម ជនបទខេត្តបន្ទាយមានជ័យ។

ដោយមានការចូលរួម លោកអោមចន្ថា អភិបាលខេត្តស្តីទី លោកជាយុទ្ធា រុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ត្រីរាជការ មន្ត្រីរអភិវឌ្ឍន៍ជនបទ ប្រធានមន្ទីរ អង្គភាព ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរដែនដីស្រុក ក្រុង ឃុំ សង្កាត់ស្មៀនឃុំ នៅល្ងាច ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ។

លោកអោមចន្ថាបាន មានប្រសាសន៍ថាកិច្ច ប្រជុំផ្សព្វផ្សាយនេះ មានខ្លឹមសារសន្និបាត បូកសរុបលទ្ធ ផលការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្ត ឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុង ប្រព្រឹត្តទៅនាពេលនេះ ពិតជាមានសារៈ សំខាន់សម្រាប់អ្នក ចូករួមបានទទួលជ្រាប នូវព័ត៍មានអភិវឌ្ឍ និង ស្ថានភាពទូទៅក្នុង ខេត្តបន្ទាយមានជ័យ ក៏ដូចជា ស្ថានភាពទូទៅរបស់ ប្រទេសយើងទាំងមូលផងដែរ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថា សមិទ្ធិផលជាច្រើន ដែលបានមកនេះ សុទ្ធសឹងតែជា កម្លាំងញើសឈាម និងការខិតខំប្រឹង ប្រែងរបស់មន្ត្រីរាជការ និងដៃគូអភិវឌ្ឍ នានារបស់យើងរួម គ្នាគាំទ្ររួមគ្នាកសាង ជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីស្តារប្រទេសមួយ នេះឲ្យចេញពីភាពក្រីក្រ ហើយត្រូវបាន មជ្ឈដ្ឋានជុំវិញជឿជាក់ថា កម្ពុជានៅឆ្នាំ២០៣០ នឹងក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ នឹងក្លាយជាប្រទេស ដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេស នានាលើសកល លោកផងដែរ។

លោកបានចាត់ទុកថា ការខិតខំប្រឹងប្រែងទាំងនេះ បានមកក៏ដោយ សារកត្តាសន្តិភាពជា តម្លៃមួយ ដែល មិនអាចឲ្យជន ណាមួយកាត់ថ្លៃបាន ទោះក្នុងកាលៈ ទេសៈណាក៏ដោយ។ ក្នុងនោះលោក សៅ ជីវ័ន្តបានមានប្រសាសន៍បន្តថាក្នុងកិច្ចប្រជុំនេះក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជន បទឆ្នាំ២០១៩ឆ្នាំ២០២៣ ដែលមានទិសដៅ ចម្បងគឺជំរុញឲ្យមានការ ផ្លាស់ប្តូរគុណភាព នៃការរស់នៅរបស់ ប្រជាជនជនបទ ទាំងខាងសម្ភារៈនិង ស្មារតីលើមូលដ្ឋាន នេះ ក្រសួងអភិវឌ្ឍន៍ជន បទបានកំណត់យក ផែនការយុទ្ធសាស្រ្តចំនួន៤ ដែលប្រែក្លាយទៅ ជាកម្មវិធី នៃការងាររបស់ក្រសួង សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខក្រសួងបាន កំណត់កម្មវិធី អាទិភាពចំនួន៤ រួមមានការ អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស ការអភិវឌ្ឍនហេដ្ឋារ ចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ សហគមន៍ជនបទ សកម្មភាព សេដ្ឋកិច្ចជនបទ។

លោកក៏បាន បញ្ជាក់អំពីភាពរីចម្រើន នៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញ ពីសមិទ្ធផលចម្បងៗ ដែលក្រសួង សម្រេចបានក្នុង ឆ្នាំ២០១៩ ដោយផ្អែក តាមយុទ្ធសាស្ត្រ ដែលមានកក្តា រួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា។

លោកក៏បានស្នើសុំ ឲ្យមានការចូលរួមគាំទ្រ និងអនុវត្តឲ្យបាន សកម្មបន្តទៀត នូវគោលនយោបាយ សំខាន់ៗលើវិស័យ អភិវឌ្ឍន៍ជនបទ និងទិសដៅ ការងារសំខាន់ៗ ដែលត្រូវអនុវត្ត នៅឆ្នាំ២០២០ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លា សំដៅសម្រេចឲ្យបាន ជាផ្លែផ្កាបន្តទៀត សម្រាប់ឧត្តមប្រយោជន៍ របស់ជាតិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *