ព្រោះតែគំនុំសងសឹក តាំងពីចូលឆ្នាំចិន រហូតមកដល់ពេល នេះទើបសងសឹក បានតែម្នាក់ចូលដេក ពេទ្យ២នាក់ចូល ដេកគុកទើបស្ងប់

(ខេត្តបន្ទាយមានជ័យ)៖ យុវជន២ក្រុមឈ្លោះគ្នា តាំងពីចូលឆ្នាំចិន រហូតមកដល់ពេល នេះទើបសងសឹកបាន តែម្នាក់ចូលដេក ពេទ្យ២នាក់ចូលដេកគុក។

យោងតាមពាក្យ បណ្ដឹងចុះថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ របស់ជនរងគ្រោះ ឈ្មោះ ហុក ច័ន្ទឧត្ដម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងជនសង្ស័យ ២នាក់បានធ្វើសកម្មភាព វាយមកលើខ្លួនបណ្តាល ឲ្យរបួសធ្ងន់ កាលពីថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ នេះកន្លងមកនេះ។

ក្រោយពីទទួលបានពាក្យ បណ្ដឹងរួចមកលោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងអាវុធហត្ថ ១ក្រុមចុះធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការឃាត់ខ្លួន បានជនសង្ស័យបាន ចំនួន២នាក់ នៅវេលាម៉ោង ៧យប់ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមក បញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថក្រុងដើម្បី ធ្វើការសាកសួរបន្តរ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំង ២ទាំងនាក់ ១ឈ្មោះ ហេង ល័ក្ខ ភេទប្រុស អាយុ២១ឆ្នាំ ២ឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ កំពង់ស្វាយសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងបទល្មើស ព្រហ្មទណ្ឌក្រុង សិរីសោភ័ណកសាង សំណុំរឿងបញ្ជូនមក បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តចាត់ការបន្ត។

ក្រោយពីកម្លាំងជំនាញ បទល្មើសព្រហ្មទណ្ឌកង រាជអាវុធហត្ថខេត្តសាក សួរចម្លើយរួចមកជន សង្ស័យទាំង២នាក់បាន ឆ្លើយសារភាពថា ពួកគេពិតជាបាន យកខ្សែក្រវ៉ាត់វាយទៅ លើជនរងគ្រោះបណ្ដាល ឲ្យរងរបួសធ្ងន់ពិត ប្រាកដមែនដោយរឿង គំនុំនៅពេលចូលឆ្នាំចិន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំង ជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *