នគរបាលស្រុក ព្រះនេត្រព្រះ ផ្នែកសណ្ដាប់ធ្នាប់ បាននិមន្តព្រះ សង្ឃរ៥អង្គ សូត្រប្រោសព្រំ ដើម្បីប ញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃ នៅតាមដង ផ្លូវជាតិលេខ៦

(ខេត្តបន្ទាយមានជ័យ)៖ លោកមាសរិទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះនិង នគរបាលក្រោម ឱវ៉ាទ ផ្នែកសណ្ដាប់ធ្នាប់ជា ច្រើននាក់បាននិមន្ត ព្រះសង្ឃចំនួន៥អង្គ សូត្រប្រោសព្រំដើម្បី បញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃនៅតាម ដងផ្លូវជាតិលេខ៦ ក្នុងឱកាសចូលឆ្នាំខ្មែរជិត ចូលមកដល់នៅព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០នេះ ។

លោកមាសរិទ្ធីបាន ប្រាប់អ្នកយកព័ត៍មានឲ្យ ដឹងថាដើម្បីបញ្ជៀស នូវឧបទ្រុបចង្រៃនៅ តាមដងផ្លូវជាតិ លេខ៦កន្លងមក មានគរណីគ្រោះថ្នាក់ ចរាចរណ៍រថយន្ត បុកមនុស្សស្លាប់ ជាញឹកញាប់ធ្វើឲ្យ ក្រុមគ្រួសារព្រាត់ ប្រាស់សាច់ញាត្តិ មានពេលខ្លះពិការអស់ មួយជីវិតទៀត ផងទើបលោក បាននិមន្តព្រះ សង្ឃចំនួន៥អង្គ ដើម្បីសូត្រប្រោសព្រំ និងបញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃឲ្យ បំវាសជៀសចេញឲ្យឆ្ងាយ កុំ ឲ្យប្រជាពលរដ្ឋគ្រោះ ថ្នាក់ចរាចរណ៍បន្តទៀត និងសុំសេចក្ដីសុខ សេចក្ដីចម្រើនដល់ ប្រជាពលរដ្ឋដែល ធ្វើដំណើរតាមដងផ្លូវ ជាតិលេខ៦នេះប្រ កបដោយសុវត្ថិភាព ចាប់ពីព្រំប្រទល់ ក្រុងសិរីសោភ័ណ ទៅដល់ព្រំប្រទល់ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដល់កន្លែងដែល តែងតែជួបគ្រោះថ្នាក់ ចរាចរណ៍ច្រើនទៀត។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាគ្រោះថ្នាក់ ចរាចរណ៍នៅស្រុក ព្រះនេត្រព្រះ នេះមានមនុស្ស ស្លាប់ក្នុង១ឆ្នាំៗជា ច្រើនរយនាក់ ដូច្នេះលោកបានមូល មតិគ្នាជាឯកច្ឆ័ននាំ គ្នាប្រារព្វធ្វើពិធីសូត្រ មន្តនេះឡើងដើម្បីសុំ សេចក្តីសុខសេចក្តី ចំរើនក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីខាងមុន ជិតចូលមកដល់ និងសុំសេចក្តី សុខសេចក្តីចំរើន ដើម្បីបញ្ជៀសគ្រោះ ថ្នាក់ចរាចរណ៍ឲ្យមាន ការថយចុះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *