មិនដឹងបើកសាសើយ៉ាង ណាត្រូវរថភ្លើងបុកខ្ទាត ធ្លាក់ពីផ្លូវរថភ្លើងបណ្តាល ឲ្យអ្នកបើករបួសធ្ងន់

(ខេត្តបន្ទាយមានជ័យ)៖ អ្នកបើកសាសើរម្នាក់ មិនដឹងថាបើករបៀប ណាបណ្តាលឲ្យ រថភ្លើងបើកមក បុកចំពាក់កណ្តាល ខ្ទាតធ្លាក់ពីផ្លូវរថភ្លើង បណ្តាលឲ្យអ្នកបើក រងរបួសធ្ងន់ នៅវេលាម៉ោង៨នាទីព្រឹក ថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២០ នៅមុខរោងម៉ាស៊ីន កិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សន  គឹ មគឹមសួគ៍ នាយការិយាល័យ នគរបាល ចរាចរណ៍  នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យបាន ប្រាប់អ្នកយកព័ត៍ មានឲ្យដឹងថា នៅមុនពេលកើត ហេតុនោះ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដីសា សើររបស់ក្រុមហ៊ុនធ្វើ ផ្លូវជាតិលេខ៥ហាយ វេបានបើកឆ្លងកាត់ ផ្លូវរថភ្លើងដោយមិន បានដឹងថាមានរថភ្លើង ឆ្លងកាត់ផ្លូវនេះស្រាប់តែ រថភ្លើងបើកមកដល់ បុកចំពាក់កណ្តាលក្រឡាប់ គ្រឿងចក្រឈូសដី  សង្កត់អ្នកបើក គ្រឿងចក្របណ្តាល ឲ្យរបួសធ្ងន់។

លោកវរសេនីយ៍ឯក សន គឹមសួគ៍បានបញ្ជាក់ ឲ្យដឹងទៀតថាអ្នកបើក សាសើរមានឈ្មោះ រឿង វាសនា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ ក្រោយពីគ្រោះថ្នាក់ហើយ  ត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរីជាបន្ទាន់ ។

ចំណែកគ្រឿងចក្រឈូស ដីនិងរថភ្លើងរងនូវការ ខូចខាតធ្ងន់ទាំង២គ្រឿង ។បើតាមការអះអាងរបស់ ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថាគ្រោះថ្នាក់ នេះបង្កឡើងដោយ គ្រឿងចក្រឈូសដី សាសើរបើកបំពានរំលោភ សិទ្ធអាទិភាពរបស់រថភ្លើង។

ករណីនេះភាគីតំណាង ក្រុមហ៊ុនទាំងសងខាង បានសម្របសម្រួលដោះ ស្រាយគ្នានៅកន្លែង កើតហេតុ ដើម្បីបញ្ចប់ រឿងតែម្តងហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *