នេះជាលើកទី១ហើយ ដែលលោកឧត្តម សេនីយ៍ទោ អាត់ខែម ធ្វើពិធីជួបជុំអ្នកព័ត៍ មាន៤៥អង្គភាពក្នុង ឪកាសជិតចូលឆ្នាំខ្មែរ

(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ខែមស្នងការ ខេត្តបន្ទាយមានជ័យ បានអញ្ជើញ អ្នកព៍ត័មានចំនួន ៤៥អង្គភាពជួបជុំគ្នា ធ្វើពិធីជប់លៀងក្នុង ឪកាសជិតចូលឆ្នាំខ្មែរ ចូលមកដល់នៅ គេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិភាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅយប់ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០។

លោកឧត្តម សេនីយ៍ទោ អាត់ខែមបានមាន ប្រសាសន៍ប្រាប់អ្នក យកព័ត៍មានឲ្យដឹង ថាក្នុងនាមលោក ជាស្នងការនគរបាល ខេត្តលោកបានសុំ បញ្ចេញយោបលដាស់ តឿនដល់ក្រុមព័ត៍មានបន្តិចទៅចុះ។ ជាលើកទី១ហើយ ដែលលោកបានអញ្ជើញ អ្នកយកព័ត៍មានទាំង អស់នៅក្នុងខេត្ត បន្ទាយមានជ័យ មានចំនួន៤៥អង្គភាព មកហូបបាយសាមគ្គី។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាអ្នកយក ព័ត៍មានត្រូវធ្វើការប្រកប ដោយវិជ្ជាជីវៈឲ្យបានត្រឹម ត្រូវចេះថត ចេះ សរសេរ ឲ្យមានឃ្លា ឃ្លោង អាចឲ្យអ្នកស្តាប់ ទទួលយកបាន។

សារព័ត៍មានការឆ្លាត គឺជាសារព័ត៍មាន ដែលនិយាយការពិត និងទាន់ហេតុការណ៍ ហ៊ាននិយាយត្រង់  បើសរសេរព័ត៍មាន ផ្អូម អត់មានអ្នកមើល អត់មានអ្នកអានកុំសេសេរ។

អ្នកសារព័ត៍ណាក៍ដោយ បើដាក់កុងត្រួតជជុះ យកលុយចាប់ខ្លួនទាំងអស់ អ្នកព័ត៍មានកុំធ្វើជា អ្នកអត្ថាធិប្បាយផង ធ្វើជាអ្នកការពារក្តីផង ធ្វើជាចៅក្រមផង ត្រឹមតែអ្នកផ្តល់ព័ត៍មាន ពិតតែកុំសន្និដ្ឋានខុស ទំនងឲ្យសោះ។

អ្នកព័ត៍មាន មានតួនាទីឆ្លុះបញ្ចាំង ជាកញ្ចក់ឆ្លុះនៃបញ្ហា ដែលវាអាចកើតមាន ឡើងនៅក្នុងសង្គមមិនត្រូវ សរសេរដោយដំហឹង និងវាយប្រហារទៅលើ អ្នកដែលខ្លួនស្អប់នោះ ឡើយអ្នកព័ត័មាន ជាកញ្ចក់ឆ្លុះបញ្ចាំង ទៅឃើញរឿង ពិតតែប៉ុណ្ណោះ។

អ្នកសារព័ត៍ដើម្បីចូល រួមចំណែកកសាងសង្គម អ្នកព៍ត័មានត្រូវចេះ វិនិច្ឆ័យ បែបណាកុំ ឲ្យរឿងសទៅជាខ្មៅ ខ្មៅទៅជាស អ្នកព័ត៌មានត្រូវចេះ រៀបចំសំណួរសួរ ដើម្បីងាយ ស្រួលក្នុងការ ឆ្លើយកុំលើកយក វែងអន្លាយធ្វើជា អ្នកសារព័ត៍មានកុំជោ ឲ្យសោះបើយើងសសេរ ត្រឹមត្រូវពិតកុំខ្លាច គេប្តឹងបើយើង មាន ហេតុមានផលមាន មូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវអ្វីដែលគួរខ្លាច គឺកុំធ្វើការដោះដូរ រវាងផល ប្រយោជន៍លុយកាក់ និងការបំបិទព័ត៍មាន សារព័ត៍មានដែលដោះ ដូរលុយកាក់មិនអាច បម្រើសង្គមបានទេ មានតែជម្រុញ សង្គមឲ្យប្រព្រិត្តអំពើ ពុករលួយថែមទៀត។

ការពិតអ្នកសារព័ត៍ មានឲ្យច្បាស់នោះគេ គោរពវិជ្ជាជីវះណាស់។ អ្នកសារព័ត៍កុំធ្វើការ ថ្លោះថ្លោយឲ្យសោះ ដោយមានការតវ៉ា ក្នុងការ សសេរផ្សាយ កុំខ្លាចសសេរឲ្យសោះ តែត្រូវហ៊ានទទួលខុសត្រូវនៅ ចំមុខច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *