(ខេត្តបន្ទាយមានជ័យ)៖ យុវជនវ័យក្មេងម្នាក់ រូបស្រស់ស្អាតទំនង ជាកូនអ្នកមានមិន ខំរៀនសូត្រយក ចំណេះបំរើជាតិ ទេបែជាបែកគំនិត លួចម៉ូតូគេត្រូវនគរបាល ក្រុងសិរីសោភ័ណ ឃាត់ខ្លួនបាន។

ករណីលួច នេះកើតឡើង ចំណុចហាងការថ្វេ TBR  ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយគេចខ្លួនបាត់បាន២ថ្ងៃ។

លោកវរសេនីយ៍ឯកស៊ី ឌីអធិការនគរបាល ក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹង ថាបន្ទាប់ពីបានទទួល ពាក្យបណ្តឹងរបស់ ជនរងគ្រោះឈ្មោះភឿន កេសី ភេទស្រី អាយុ១៥ ឆ្នាំ  រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាសិស្សជាវិទ្យាល័យ សិរីសោភ័ណថាមាន ចោរបានលួចយក ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក បន្ទាយមានជ័យ 1U.5998 ពីកន្លែងផ្ញើម៉ូតូ កាលពីវេលា ម៉ោង៥ល្ងាចថ្ងៃទី ១២ខែកុម្ភៈឆ្នាំ ២០២០។

ដោយទទួលតាមបទ បញ្ជារបស់លោក ឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យបាន ឲ្យកម្លាំងនគរបាល ក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវ តាមរកជនល្មើស និងដោយមានកាម៉ារ៉ា សុវត្ថិភាពផងកម្លាំង នគរបាលបានឃាត់ខ្លួន ជនស្មើសបាននៅ វេលាម៉ោង១០ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២០ ជនសង្ស័យមានឈ្មោះ ណាប់ សុខា ភេទប្រុសអាយុ ១៨ឆ្នាំ នៅចំណុចហាងការថ្វេ TBR  នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមកសាកសួរចម្លើយ រួមទាំងម៉ូតតូ១គ្រឿងរបស់ជនរងគ្រោះផង។

ជនសង្ស័យបានសារភាព ថាគេពិតជាបានធ្វើ សកម្មភាពលួចយកម៉ូតូនេះ ពិតប្រាកដ។ដោយផ្អែកតាម ចម្លើយតាមចម្លើយ សារភាពរបស់ជន សង្ស័យនិងការដកហូត បានវត្ថុតាងជាក់ស្តែង ម៉ូតូរបស់ជនរងគ្រោះ ដែលជនល្មើស បានលួចផងនោះ កម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូន ជនសង្ស័យទៅ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ចំណែកម៉ូតូបានធ្វើការ ប្រគល់ជូនម្ចាស់ ដើមវិញដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *