អនុសំវច្ឆរះមហា សន្និបាតមន្ត្រីសង្ឈ ទូទាំងខេត្តលើក ទី២៨ឆ្នាំនេះផ្តោត សំខាន់ធ្វើការបង្ក្រាប សង្ឃក្លែងក្លាយដើរ ត្រាច់ចរណ៍បិណ្ទ បាទតាមផ្សារ អធិករក្នុងវត្តនិងបញ្ហា គ្រឿងញៀននៅតាមវត្ត

(ខេត្តបន្ទាយមានជ័យ)៖ លោកបៀវថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាន មានប្រសាសន៍ថា អនុសំវច្ឆរៈសន្និបាត មន្ត្រីសង្ឃទូទាំងខេត្ត បន្ទាយមានជ័យលើក ទី២៨នាឆ្នាំនេះប្រព្រឹត្ត ទៅក្នុងរយៈពេលមួយ ថ្ងៃកន្លះគឺថ្ងៃទី១៤និង១៥ ខែកុម្ភៈ ឆ្នាំ២០២០ អនុសំវច្ឆរះមហា សន្និបាតមន្ត្រីសង្ឈនោះ បានធ្វើការបូក សរុបនិងពិនិត្យមើល លទ្ធផលនៃការអនុវត្ត ប្រកាសរបស់អនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ កន្លងទៅនឹងពិភាក្សា ពិគ្រោះផ្លាស់ប្ដូរយោបល់ លើការងារព្រះពុទ្ធសាស នានាបច្ចុប្បន្នសំដៅពង្រីក បន្ថែមរចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រងនិងលិខិត បទដ្ឋានគតិយុត្តដែល មានស្រាប់ធ្វើឲ្យវិស័យ ព្រះពុទ្ធសាសនាមាន ភាពរីកចម្រើនសក្កិសម ជាទីគោរពបូជារបស់ ពុទ្ធបរិស័ទធានាដោយ សេចក្តីថ្លៃថ្នូរគង់វង្យ ស្ថិតស្ថេរយូរអង្វែង នៃព្រះពុទ្ធសាសនាពង្រឹង បន្ថែមការប្រតិបត្តិធម៌ វិន័យរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ពង្រឹងគុណភាពពុទ្ធិក សិក្សាដើម្បីអភិវឌ្ឍធនធាន បព្វជិតពុទ្ធសាសនិក លើកកម្ពស់កិត្យានុភាព ព្រះពុទ្ធសាសនាដែល ជាសាសនារបស់រដ្ឋពង្រឹង តួនាទីភារកិច្ចននៅទី វត្តអារាមជាដើម នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ នៅវត្តប្រាសាទ កណ្តាលខ្ចាស់ ឃុំបុស្បួវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោកសារាយឆុន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា លោកជំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាព ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណះ ថ្នាក់កិត្តិយស ព្រះអង្គចាន់សុជន់ ព្រះចៅអធិការវត្ត ព្រះសង្ឃ អាចារ្យវត្ត និងពុទ្ធបរិស័ទជាច្រើនរយអង្គ នាក់។

លោកបៀវថានបាន មានប្រសាសន៍ថាអនុ សំវច្ឆរះមហាស្និបាតមន្ត្រី សង្ឈទូទាំងបន្ទាយមាន ជ័យលើកទី២៨នេះ គឺដើម្បីពិនិត្យនិង ពិចារណាពិភាគ្សាគ្នា រិះរកយុទ្ធវិធីថ្មីៗដើម្បីធ្វើ ឲ្យព្រះពុទ្ធសាសនាកាន់តែ រីកចំរើនឡើងថែមទៀត ដូចជាការផ្សព្វផ្សាយ គោលការណ៍គ្រឹះ ព្រះធម៍ ព្រះពុទ្ធសាសនា សីល សមាធិ ភាវនា អប់រំមហាជន ប្រជាជនឲ្យបានយល់ ដឹងនិងជ្រួតជ្រាបអំពី អ្វីដែលល្អនិងអ្វី ដែលអាក្រក់ វៀរចាកអំពើបាប និងអំពើអបាយមុខ ផ្សេងៗជាដើម ស្គាល់គុណស្គាល់ទោស និងធ្វើឲ្យពិភពលោក ទាំងមូលមានសុខសន្តិភាព។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាគ្មានសេចក្តី សុខណាប្រសើរជាងសេចក្តី ស្ងប់ឡើយនិងម្យ៉ាងទៀត ដើម្បីពង្រឹងរចនាសម្ព័ន្ធ ដឹកនាំសង្ឈការងារ គ្រប់គ្រងវត្តអារាម ការងារពុទ្ធិកសិក្សា ការងារផ្សព្វផ្សាយ ព្រះធម៍វិន័យជាដើម។

ក្នុងនោះដែរលោក សារាយឆុន ក៏បានមានប្រសាសន៍ ដែថាការបើកអនុសំវច្ឆរះ មហាសន្និបាតមន្ត្រីសង្ឈ ទូទាំងខេត្តបន្ទាយមានជ័យ នេះគឺដើម្បីបូកសរុបការ ងារព្រះសង្ឃអនុវត្តកន្លង មកឆ្នាំ២០២០និង លើកទិសដៅបន្ត និងពិនិត្យមើលលទ្ធ ផលនៃការអនុវត្តសង្ឈ ប្រកាសកន្លងទៅនិងពិភាគ្សា និងពិគ្រោះយោបល់ ការងារព្រះពុទ្ធសាសនា នៅពេលបច្ចុប្បន្ននេះ ដើម្បីលើកកំពស់ កិត្យានុភាពព្រះពុទ្ធសាសនា  ដែលជាសេនាធិការ របស់រដ្ឋដើម្បីពង្រឹង តួនាទីភារកិច្ចរបស់ ព្រះសង្ឈនិងវត្តអារាមទៀតផង។

លោកបានបញ្ជាក់ ទៀតថារយះពេលកន្លង មកនៅតាមវត្តអារាមនានា តែងតែមានអធិករណ៍ កើតឡើង ជាញឹកញាប់ដើម្បី រំងាប់អធិករណ៍នេះ លោកបានឲ្យមន្ទីរ ធម្មការចុះបើកវគ្គបណ្តុះ បណ្តាលគ្រប់វត្ត អារាមនានាក្នុង បណ្តាស្រុកទូទាំង ខេត្តឲ្យចេះចុះបញ្ជី គណនេយ្យឲ្យបានច្បាស់ លាស់ទើបទទួលបាន លទ្ធផលល្អប្រសើរ។

ក្នុងនោះលោកបាន ឲ្យប្រធានមន្ទីរធម្មការ សហការណ៍ជាមួយ កំលាំងសមត្ថកិច្ចក្នុង ខេត្តចុះបង្ក្រាបសង្ឃក្លែង ក្លាយដែលដើរត្រាច់ ចរណ៍បិណ្ទបាទតាមផ្សារ និងតាមផ្លូវសាធារណៈ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ព្រោះវាធ្វើឲ្យខូច សាសនាខ្លាំងណាស់ ពិសេសមុននិងទទួលយក ព្រះសង្ឃបួសនោះត្រូវធ្វើការ ពិនិត្យទឹកនោម។

លោកបានធ្វើការផ្តាំផ្ញើរ និងក្រើនរំលឹកដល់ព្រះ សង្ឃលោក អាចារ្យ គណៈកម្មកាវត្តទាំងអស់ មិនត្រូវឲ្យមានអធិករ ក្នុងវត្តជាដាច់ខាតបច្ច័យ ដែលបានមកពីពុទ្ធបរិស័ទ ចូលក្នុងពិធីបុណ្យទាន ផ្សេងៗនោះត្រូវប្រើក្នុង ចំណូលចំណាយ ឲ្យមានខ្ទង់ត្រឹមត្រូវ ហើយមិនត្រូវបែក បាក់សាមគ្គីគ្នានៅក្នុងវត្ត មិនត្រូវប្រកាន់បក្ស ពួកនេះបក្សពួកនោះ ជាដាច់ខាតដើម្បីប្រែក្លាយ ទីវត្តអារាមជាកន្លែង ថ្នាលបណ្តុះបណ្តាល មនុស្សជំនាន់ក្រោយ ឲ្យក្លាយទៅជាធនធាន មនុស្សដែលជាតិ ត្រូវការចាំបាច់។

បញ្ចប់អនុសំវច្ឆរះ មហាសន្និបាតមន្ត្រីសង្ឈ ទូទាំងខេត្តលើកទី២៨ ឆ្នាំនេះបានធ្វើពិធីរាប់ បាតដល់ព្រះសង្ឃចំនួន ៥០០អង្គផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *