សំណង់អនាធិបតេយ្យ ដែលសង់រំលោភចំណី ព្រែកកំពង់ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ តើអាជ្ញាធរស្រុកទឹកឈូ អាចមានវិធាន ការទប់ស្កាត់បានដែរឬទេ?

(ខេត្តកំពត)៖ សំណង់អនាធិបតេយ្យ ដែលសង់រំលោភចុះ ទៅក្នុងព្រែកកំពង់ត្រៀក ស្ថិតក្នុងភូមិកំពង់ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយចាក់សសរបេតុង ចុះទៅក្នុងព្រែកយ៉ាងច្រើន ស្អេកស្កះនិងធ្វើដោយ រលូនដែលកន្លង មកកាសែតក្នុងស្រុកធ្លាប់ បានចុះផ្សាយរួចមកហើយ កាលពីកំឡុងខែមករាឆ្នាំ ២០២០ម្តងរួចមកហើយ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបាន បង្ហើបថា កន្លងមកអាជ្ញាធរស្រុក ក៏ធ្លាប់បានឲ្យអាជ្ញាធរ ភូមិឃុំនិងមន្រ្តីជំនាញ ស្រុកបានធ្វើការអប់ រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលបានសង់លំនៅឋាន រំលោភចុះក្នុងព្រែកសុំឲ្យ ផ្អាកការសាងសង់។

ប៉ុន្តែបន្ទាប់ពីការផ្សព្វ ផ្សាយរបស់អាជ្ញាធរស្រុក សំណង់អនាធិបតេយ្យ នៅតែសង់ចុះក្នុងទឹកព្រែកក្នុង ភូមិកំពង់ត្រៀម ឃុំជុំគ្រៀល ស្រុលទឹកឈូ នេះតែដដែល។

សូមបញ្ជាក់ថា មិនមានការណែនាំ និងផ្សព្វផ្សាយរបស់ អាជ្ញាធរស្រុក ម្ចាស់សំណង់ទាំង នោះមិនទាន់ធ្វើរបង ព័ទ្ធការដ្ឋានសំណង់ របស់ខ្លួនទេ លុះក្រោយពីមាន ការណែនាំរបស់អាជ្ញាធរ ស្រុកស្រាប់តែម្ចាស់សំណង់ ទាំងនោះធ្វើរបងបិទបាំង ការដ្ឋានសំណង់របស់ខ្លួន ហើយបន្តធ្វើដោយលួច លាក់យ៉ាងរលូនសំណង់ ខ្លះក៏ជិតសង់ហើយរួច រាល់សំណង់ខ្លះគ្រាន់តែពទ្ឋ័ របងសង្ក័សីមិនទាន់សង់បន្ត ប៉ុន្តែគេជឿជាក់ថា សំណង់អនាធិបតេយ្យ ខាងលើនិងលួចធ្វើសកម្មភាព សាងសង់ទាល់តែហើយ រួចរាល់ដូចគ្នាទាំងអស់ នៅចំណុចហាមឃាត់ខាងលើ បើសិនជាអាជ្ញាធរនិង មន្រ្តីជំនាញមិនមានវិធាន ការទប់ស្កាត់ឬឲ្យរុះ រើចេញជាបន្ទាន់នោះទេ។

ជាមួយគ្នានេះពាក់ព័ន្ធ និឹងសំណង់អនាធិ បតេយ្យខាងលើ អាជ្ញាស្រុកទឹកឈូ លោកនាក់ សុវណ្ណារី បានឱ្យដឹងថា សំណង់ទាំងនេះ លោកបានឲ្យមន្រ្តី ជំនាញចេញលិខិតឲ្យ ផ្អាកការសាងសង់ជាពីរដង រួចមកហើយ បើនៅតែលួចបន្ត សាងសង់ទៀតលោក និងស្នើសុំឲ្យក្រុមការងារ សំណង់របស់ខេត្តចុះពិនិត្យនិងមានវិធាន ការបន្តទៀត សំណង់អាចប្រឈម ជាមួយច្បាប់សំណង់ពីព្រោះ សំណង់អនាធិបតេយ្យទាំងនេះសុទ្ឋ តែគ្មានច្បាប់អនុញ្ញាត ពីមន្ត្រីជំនាញនោះទេ ក្នុងនាមលោកជាអាជ្ញាធរ មិនអាចមានវិធានការដូចមន្រ្តី នគរបាលយុត្តិធម៌នោះទេ លោកមានសិទ្ឋិ ត្រឹមតែផ្សព្វផ្សាយនិងណែ នាំតែប៉ុណ្ណោះ តែបើណែនាំផ្សព្វផ្សាយ គេនៅតែផ្គើន អាជ្ញាធរមានតែធ្វើ ពាក្យបណ្តឹងចូលតុលាការ ដើម្បីឲ្យជនទាំងនោះ ចូលដោះស្រាយ តាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *