មន្ត្រីជំនាញ អង្គការដៃគូ អាជ្ញាធរនិង ប្រជាពលរដ្ឋត្រូវរួម គ្នាអភិរក្សតំបន់ការ ពារទេសភាពអន្លង់ព្រីង

(ខេត្តកំពត)៖ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន យល់ឃើញថា តំបន់ការពារទេស ភាពអន្លង់ព្រីង ជាតំបន់ដីសើមមួយកន្លែង ដែលមានសារៈប្រ យោជន៍ខ្លាំងណាស់ ព្រោះជាទីជម្រក របស់ជីវចម្រុះ និងសត្វស្លាបជិត ១០០ប្រភេទ។

ជាមួយគ្នានេះ លោកក៏បានជំរុញ និងអំពាវនាវដល់មន្ត្រីជំនាញ  អង្គការដៃគូ និងអាជ្ញាធរ និងពលរដ្ឋ ត្រូវប្តេជ្ញា អភិរក្សតំបន់ដីសើមមួយនេះ ឱ្យនៅគង់វង្សស្ថិតស្ថេរ សម្រាប់បម្រើជាប្រយោជន៍ដល់អ្នកភូមិនៅក្បែរ ពិសេសក្មេងជំនាន់ក្រោយ តាមរយៈការចង់ក្រង បង្កើតជាតំបន់អេកូទេស ចរណ៍ដ៏ទាក់ទាញ នៅថ្ងៃខាងមុខ។

នេះជាការលើកឡើង របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានប្រាប់ឲ្យ ដឹងនៅក្នុងពិធី ប្រារពទិវាតំបន់ដីសើម ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ “(តំបន់ដីសើម និងជីវចម្រុះ) នៅបរិវេណសាលាបឋមសិក្សាថ្មបើក  ស្ថិតនៅភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត នាពេលមន្លងមក។

លោកបានបន្ថែមទៀតថា ព្រះរាជាណាកច្រកម្ពុជា មានផ្ទៃតំនប់ដី សើមប្រមាណ ៤០%  ហើយតំបន់ដីសើម គឺសំដៅលើ ដីមានសំណើម ដូចជានៅតំបន់ បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ជុំវិញ តំបន់ទំនាប និងវាលទំនាបមួយ ចំនួនផងដែរ។

ដោយឡែកតំបន់ ការពារទេសភាព អន្លង់ព្រីង ជាតំបន់ដីសើមមួយ ដែលមានផ្ទៃដី ប្រមាណ២១៧ ហិកតា ដែលបាននឹង កំពុងអភិរក្ស ហើយតំបន់នេះ មានលក្ខណៈពិសេសត្រង់ថា ជាជម្រកសត្វស្លាបច្រើន ប្រមាណជិត១០០ប្រភេទ ហើយខ្លះ ជាប្រភេទបក្សីកម្រ ជិតផុតពូជពីភពផែនដី  ដូចជាសត្វក្រៀលជាដើម ដែលមានចំនួនជាង១០០ក្បាល នៅតំបន់ការពារទេស ភាពអន្លង់ព្រីងនេះ។

លោកបានបន្តថា មន្ដ្រីជំនាញ អង្គការដៃគូ និងអាជ្ញា រួមនឹងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នា ក្រៅពីការងារអភិរក្ស សូមរួមគ្នាចង់ក្រង បង្តើតជាតំបន់ អេកូទេសចរណ៍ នៅតំបន់ការពារទេស ភាពអន្លង់ព្រីងនេះ ដើម្បីបម្រើប្រយោជន៍ ដល់ព្រជាពលរដ្ឋក្នុង សហគមន៍ និងក្មេងៗ ជំនាន់ក្រោយ។

សូមជម្រាបថា ទិវាតំបន់ដីសើម ពិភពលោកឆ្នាំ២០២០ មានការសហការ រៀបចំដោយ ក្រសួងបរិស្ថាន  អង្គការដៃគូមាន WWT,  Birdlife និង Naturelife ដោយមានការផ្តល់ កិត្តិយសចូលរួម ពីសំណាក់ លោកស្រី Tina Redshaw  ឯកអគ្គរាជទូត ចក្រក្រភពអង់គ្លេស និងថ្នាក់ដឹក នាំខេត្តកំពតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *