ពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារថ្មី និងសម្ពោធ សមិទ្ធផលនានា វត្តដងទង់ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើត  ខែមាឃ  ឆ្នាំកុរ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ  ឆ្នាំ២០២០ លោក ជាវ តាយ  អភិបាលនៃគណៈ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុម ប្រឹក្សាខេត្ត រួមនឹងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក  បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធ សមិទ្ធផល នានាវត្តដងទង់ ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ  និងជាមេបញ្ជាការកងទ័ពជើងគោក និងមានការចូល រួមពីសំណាក់មន្ត្រីរាជការ ប្រជាពលរដ្ឋ តាជីយាយជី សរុបប្រមាណ ៣០០០នាក់។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា វត្តនៅក្នុងខេត្ត កំពតមានចំនួន ២៦៨វត្ត មានព្រះសង្ឃ ២៤១៦អង្គ ស៊ូរ៉ាវសម្រាប់សាសនា ឥស្លាមចំនួន៣៧កន្លែង វិហារចំនួន៣៥កន្លែង មានវិហារកាតូលិក សម្រាប់គ្រឹះសាសនា ចំនួន៣៨កន្លែង ស្នាក់ការថ្វាយបង្គំ ១៥កន្លែងនិងមានវិហារ សាសនាមហាយាន៤កន្លែង។

ដោយឡែកសម្រាប់ វត្តស្រុកដងទង់ មានវត្តសរុប ចំនួន២៧វត្ត និងមានព្រះសង្ឃ សរុបចំនួន១៧២អង្គ។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែង ពីសំណាក់អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសសប្បុរសជនក្នុង និងក្រៅប្រទេសដែល បានចូលរួមចំណែក ក្នុងការកសាងសមិទ្ធផល ក្នុងទីអារាមនេះ។

ឯកឧត្តមបាន គូសបញ្ជាក់ទៀតថា បច្ចុប្បន្នក្រោមការដឹក នាំរបស់រាជរដ្ឋាភិបាល ធ្វើឱ្យវិស័យសាសនា មានភាពរីកចម្រើន ឥតឈប់ឈរ ដោយឡែកបើនិយាយ ពីសមិទ្ធផលនានាក្នុង ទីអារាមក្នុងខេត្តកំពត ត្រូវបានកសាងឡើង ជាបន្តបន្ទាប់គ្រប់ទីកន្លែង។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់ រដ្ឋបាលស្រុកដងទង់ បានឱ្យដឹងថា វត្តដងទង់ ក្នុងសម័យប៉ុលពត ត្រូវបានរងការបំផ្លិច បំផ្លាញគ្មានសល់ ដូចវត្តដទៃទៀតដែរ ក្នុងកម្ពុជាយើងដែរ។  នៅក្រោយឆ្នាំ១៩៧៩ នៅសល់តែ ព្រះពុទ្ធរូបបដិមាករ ស័កសិទ្ធមួយព្រះអង្គ និងចេតិយបុរាណ មួយប៉ុណ្ណោះ។ លុះឆ្នាំ១៩៨៤ ទើបបានចាប់ផ្ដើម កសាងឡើងវិញ ហើយក៏មានការរីក ចម្រើននូវសមិទ្ធផលនានា ក្នុងទីអារាមវត្តនេះជា បន្តបន្ទាប់រហូត ដូចសព្វថ្ងៃនេះ។

ដោយឡែក ផ្ដើមចេញ ពីប្រទេសជាតិមាន សុខសន្តិភាព ពេញបរិបូណ៍ សមិទ្ធផលក្នុងទី អារាមវត្តដងទង់នេះ មានការរីកចម្រើន ជាបន្តបន្ទាប់ ពិសេសព្រះវិហារដែល ត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះ  គឺក្រោមជំនួយឧបត្ថម្ភ គាំទ្រទាំងស្មារតីសម្ភារៈថវិការបស់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលបរិច្ចាគធនធាន ថវិកាពីសប្បុរសជនក្នុង និងក្រៅប្រទេស ពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានកសាងរួចរាល់ជា ស្ថាពរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដោយចំណាយថវិកា អស់ចំនួន៤៩៨.១២២ដុល្លារ។ ក្នុងនោះដែរលោក អភិបាលខេត្ត បានចួលរួមបច្ច័យ សម្រាប់រៀបចំកម្ម វិធីនេះចំនួន ១០លានរៀលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *