នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតចែកម៉ាស់ ដូចភ្លៀងរលឹមជូន ប្រជាពលរដ្ឋភ្ញៀវ ជាតិនិងអន្តរជាតិ ដែលឆ្លងកាត់ ព្រំដែនកម្ពុជាថៃ

(ក្រុងប៉ោយប៉ែត)៖ ពលរដ្ឋក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលឆ្លង កាត់ព្រំដែនកម្ពុជាថៃ តាមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត សម្តែងការត្រេកអរ និងអរគុណដល់កម្លាំង នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែតដែល បានចែកម៉ាស់ជូន ពួកគាត់ដើម្បីការពារ ពីជំងឺឆ្លងវ៉ីរុសកូរូណា ថ្មីដែលកុំពុងផ្ទុះ ឡើងនៅខេត្តវ៉ូហានប្រទេសចិន។

បើយោងតាមកា អោយដឹងពីមន្ត្រីនគរ បាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថាបន្ទាប់ ពីប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រក ទ្វារអន្តរជាតិប៉ោយប៉ែតបើយុ ទ្ធនាការចែកម៉ាស់ ចំនួនមួយលានម៉ាស ជូនពលរដ្ឋក៏ដូចជាភ្ញៀវ ជាតិនិងអន្តរជាតិគិត ត្រឹមថ្ងៃទី០៩កុម្ភៈមានរយៈពេល ១៤ថ្ងៃហើយបាន ចែកម៉ាស់អស់ចំនួន ៣០៧៦៥មាស់ហើយ កម្លាំងនគរបាលនៅតែ បន្តរចែកមាស់ជា រៀងរាល់ថ្ងៃ។

មន្ត្រីនគរបាលអន្តោរ ប្រវេសន៍ដ៏ដែលបានអោយ ដឹងទៀតការចែកម៉ាស់ ជូនប្រជាពលរដ្ឋក៏ដូច ជាភ្ញៀវជាតិនិង អន្តរជាតិនេះគឺកម្លាំង ប៉ុស្តិ៍នគរបាល ច្រកទ្វារចែកជូន ប្រជាពលរដ្ឋជាងរៀង រាល់ថ្ងៃចាប់ពីម៉ោង០៦និង០០នាទី ព្រឹករហូតដល់ម៉ោង ២២និង00នាទីយប់ គឺចែករហូតទល់តែ អស់ម៉ាស់ចំនួន មួយលានម៉ាស់ ដោយអនុវត្តន៍តាម បទបញ្ជាររបស់លោក ឧត្តមសេនីយ៍ត្រីអ៊ីចំរើន នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត។

សូមរំលឹកផងដែរថាកាល ពីព្រឹកថ្ងៃទី២៧ខែមរាឆ្នាំ ២០២០កន្លងទៅនេះ ប៉ុស្តិ៍នគរអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបាន បើកយុទ្ធនាការចែកម៉ាស់ ចំនួន១លានម៉ាស់ជូន ប្រជាពលរដ្ឋក៏ដូច ជាភ្ញៀវជាតិនិង អន្តរជាតិដែលធ្វើ ដំណើរឆ្លងកាត់ព្រំដែន ដើម្បីចូលរួមការពារកា ឆ្លងរាលដាលជំងឺ រលាកផ្លូវដង្ហើម ថ្មីវីរុសកូរ៉ូណាដែល ផ្ទុះនិងកើតឡើងនៅ ក្នុងខេត្តវូហាន ប្រទេសចិន។ ដោយលោក អេងគឹមអាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *