លោកកែគឹមយ៉ានចូលរួម ប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍ក្នុង ប្រទេសនិងការវិវត្តន៍ ខាងនយោបាយ ក្នុងសន្និបាត លើកទី៤២ អាណត្តិទី៥

(ខេត្តបន្ទាយមានជ័យ)៖ លោកនាយឧត្តមសេនីយ៍ កែគឹមយ៉ាន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត ស្រុក ក្រុង និង ចៅសង្កាត់ ឃុំមានចំនួន១.៨២៨ នាក់បានចូលរួមចូលរួម ប្រជុំផ្សព្វផ្សាយស្តីពី សភាពការណ៍ក្នុងប្រទេស និងការវិវត្តន៍ខាងនយោ បាយក្នុងសន្និបាតលើក ទី៤២អាណត្តិទី៥នៅ សាលប្រជុំគណបក្ស ប្រជាជនកម្ពុជាខេត្ត នៅព្រឹក ថ្ងៃទី៩ ខែ កុម្ភះ ឆ្នាំ២០២០ ។

ក្នុងកិច្ចប្រជុំស្តីពី លទ្ធផលនៃសន្និ បាតគណះកម្មាធិការ កណ្តាលលើកទី៤២ អាណត្តិទី៥ នេះផ្តោតលើ ការងារសំខាន់ៗ រួមមានការពិនិត្យ ពិភាគ្សានិងឯកភាព លើរបាយការណ៌ ស្តីពីសភាពការណ៌ ទូទៅនិងការងារ គណបក្សឆ្នាំ២០១៩ និងលើកទិសដៅភារកិច្ចឆ្នាំ ២០២០កែសម្រួល រចនាសម្ព័ន្ធក្នុងខេត្ត។

ក្នុងនោះលោកអ៊ុំរាត្រី បានមានប្រសាសន៌ ថាសន្និបាតគណះកម្មាធិការ កណ្តាលលើកទី៤២ អាណត្តិទី៥នេះ បានលើកយក អំពីសភាពការណ៍ កន្លងមកដែលពួកប្រឆាំង ជ្រុលនិយមបានរកគ្រប់ល្បិច គ្រប់  វិធីសំដៅធ្វើឲ្យ គណបក្សរបស់ខ្លួន រស់ឡើងវិញតាមរយៈការជំរុញ សកម្មភាពទូទៅនិងធ្វើការ វាយបកនានាឥត ឈប់ឈរទាំងនៅ ក្នុងប្រទេសនិងនៅក្រៅ ប្រទេសការខិតខំរក្សា កម្លាំងនិងរចនាសម្ព័ន្ធរបស់ ខ្លួននៅក្នុងមូលដ្ឋាន ការប៉ុនប៉ងបំផ្លាញ ការបោះឆ្នោតជាតិ នីតិកាលទី ៦ ការពារនិងធ្វើការអំនាវ ឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើរដ្ឋាភិ បាលកម្ពុជាការមួល បង្កាច់ពិតៗកាខិតខំ បំផុសមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋឲ្យ ប្រឆាំងនឹងរាជរដ្ឋា ភិបាលជាងនេះទៀតពួក វាប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាល នឹងចង់ប្ដូររបបរាជា និយមអាស្រ័យរដ្ឋធម្មនុញ្ញ នៅកម្ពុជាតាមរយៈផែន កាវិលត្រឡប់មក កម្ពុជាវិញរបស់អតីត មេដឹកនាំបក្សប្រឆាំង និងបក្សពួកនៅថ្ងៃទី ៩ ខែ៦ ឆ្នាំ ២០១៩ កន្លងមកនេះ នឹងធ្វើការវាយ ប្រហារយ៉ាងធ្ងន់ធ្ងរ បំផុតមកលើអង្គព្រះ មហាក្សត្រនិងនិយាយ បរិហាររាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។

ក្នុងនោះគណៈបក្ស ប្រជាជនកម្ពុជាបានលើក កម្ពស់ជាធ្លុងមួយសាមគ្គី ឯកភាពផ្ទៃក្នុងប្រមូលកម្លាំង ប្រជាជាតិទាំងមូល ការពារប្រព័ន្ធគ្រប់គ្រង ប្រទេសតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សការពារព្រះ មហាក្សត្រនិងការពារ របបរាជានិយមអាស្រ័យ រដ្ឋធម្មនុញ្ញដោយបំផ្លាញ ចោលនៃក្រុម ក្បត់ជាតិនានាធ្វើឲ្យ ប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាពនិងដំណើរ ការអភិវឌ្ឍន៍នៅគ្រប់វិស័យ។

ក្នុងនោះដែរលោកនាយ ឧត្តមសេនីយ៍កែគឹមយ៉ាន បានមានប្រសាសន៌ដែរ ថាអង្គសន្និបាតថ្ងៃនេះ បានកំណត់យ៉ាង ច្បាស់អំពីសារះសំខាន់ ចាំបាច់នៃការបន្ត ដំណើរការកែទម្រង់ រដ្ឋស៊ីជម្រៅតាមអភិ ក្រម ឆ្លុះកញ្ចក់ មុជទឹក ដុលក្អែល ព្យាបាល និងវះកាត់ ប្រកបដោយ ឆន្ទះមុតស្រួច ស្រុះដៃគ្នានិងឲ្យ កាន់តែមានសុវត្តិភាព ដើម្បីធានាសាមគ្គីភាព និងប្រសិទ្ធភាពនៃស្ថាប័ន ការទ្រទ្រង់សេដ្ឋកិច្ច និងការផ្តល់សេវា ឲ្យកាន់តែប្រសើរជូន ប្រជាពលរដ្ឋក៏ដូច វិស័យឯកជនជាដើម។

ទាំងអស់នេះជាអត្ថន័យ​ ដ៏​ជ្រាលជ្រៅ​ក្រោម​ការ ដឹកនាំ​របស់​សម្ដេច​ អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម  សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គមហា សេនាបតី​ប​តី​តេ​ជោ ហ៊ុន សែនដឹកនាំរំដោះ ប្រទេស​កម្ពុជា​ទាំង មូល​ឲ្យ​រួច​ចាក​ផុតពី ​របប​កម្ពុជា​ប្រជា ធិបតេយ្យ ប្រល័យពូជសាសន៍ ​រប​ស់​ពួក ប៉ុល ពត ដ៏​សាហាវយង់ឃ្នង និង​បាន​នាំមក​ នូវ​សុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាព​សង្គម ដ៏ល្អត្រចះត្រចង់​​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *