រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីបុណ្យមាឃបូជា នៅប្រាសាទដើមពោធិ៍ ក្នុងក្រុងកំពត ឆ្នាំ ២០២០

(ខេត្តកំពត)៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃឆ្នាំកុរឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានប្រារព្ធនូវកម្មវិធី បុណ្យមាឃបូជា ដែលកម្មវិធីនេះ បានធ្វើឡើង នៅប្រសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពតខេត្តកំពត។

កម្មវិធីបុណ្យបានប្រារព្ធ ឡើងមានការអញ្ជើញ និងនិមន្តចូលរួម នាឱកាសនោះ ពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃ រួមនិង លោក-លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត និងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យ៉ាងច្រើនកុះករ។

ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យ មួយដ៏មានសារៈ សំខាន់បំផុត នៅក្នុងព្រះ ពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ ហើយពិធីបុណ្យ មាឃបូជា នេះទៀតសោត គោលបំណង ចម្បងគឺប្រារព្ធឡើង សម្រាប់ រំលឹកដល់ថ្ងៃមហា មង្គលទាំងពីរ នៃព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាត និងប្រកាសបាក់ ជន្មាយុសង្ខារ។

មានប្រសាសន៍សំណេះ សំណាលនាឱកាស នោះលោក ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា  ព្រះរាជាណាចក្រ កម្ពុជាយើងមានបាវ ចនាជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងនោះរាជរដ្ឋាភិ បាលកម្ពុជាយើង តែងបានលើកកម្ពស់ វិស័យព្រះពុទ្ធសាសនាជា សាសនារបស់រដ្ឋទៀតផង។

លោកអភិបាលខេត្តក៏ បានថ្លែងអំណរគុណនិង កោតសរសើរដល់ព្រះ សង្ឃប្រជាពុទ្ធបរិស័ទ រួមនឹងថ្នាក់ដឹកនាំមន្ត្រី រាជការក្នុងខេត្តកំពត ទាំងអស់ដែលតែង តែបាននិមន្តនិង អញ្ជើញចូលរួម ប្រារព្ធធ្វើឡើង នៅកម្មវិធីបុណ្យ សាសនាដ៏មាន សារសំខាន់នេះ ជារៀងរាល់ឆ្នាំមិន ដែលអាក់ខាន។

ព្រោះថាព្រះពុទ្ធសាសនា មិនត្រឹមតែបាន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយ គ្នាដោយសុខ សាន្តខាងផ្លូវស្មារតី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួម ចំណែកយ៉ាងសំខាន់ នៅក្នុងការពង្រឹងសណ្ដាប់ ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើ គ្រប់វិស័យ និងថែរក្សាការពារអត្ត សញ្ញាណជាតិ ទៀតផង។

ជាមួយឱកាសនោះ លោក ជាវ តាយអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត រួមនិងប្រជា ពុទ្ធបរិស័ទបាននាំ នូវបច្ច័យវេរប្រគេន ព្រះសង្ឃក្នុង កម្មវិធីបុណ្យសរុប ចំនួន១២លានរៀល ក្នុងនោះសម្រាប់បច្ច័យ របស់រដ្ឋបាលខេត្ត មានប្រមាណ ចំនួន១០លានរៀល និងបានជូន ថវិកាមួយចំនួន ដល់កងកម្លាំងនា ឱកាសនោះផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យនារសៀល ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺមានការនិមន្តនិង អញ្ជើញចូលរួមពី សំណាក់ព្រះសង្ឃថ្នាក់ ដឹកនាំខេត្តរួមនិងពុទ្ធ បរិស័ទបានចូលរួមដង្ហែរ ក្បួនតាមដងផ្លូវ ក្នុងក្រុងកំពត នឹងធ្វើពិធីវេរ គ្រឿងសក្ការៈបូជាស្វាធ្យាយ និងនិមន្តព្រះសង្ឃ សម្ដែងព្រះធម៌ទេសនា។

ហើយកម្មវិធីបុណ្យនេះ នឹងត្រូវបញ្ចប់នៅ ព្រឹកថ្ងៃអាទិត្យ ១រោច ខែមាឃឆ្នាំកុរ ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមាននិមន្តព្រះសង្ឃធ្វើពិធី បិណ្ឌបាតចំនួន ៥០០អង្គផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *