កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃ សន្និបាតគណៈកម្មា ធិការកណ្តាល លើកទី៤២ អាណត្តិទីV របស់ គណបក្ស ប្រជាជនកម្ពុជា នៅខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ គណបក្សប្រជាជន កម្ពុជាខេត្តកែប បានរៀបចំកិច្ច ប្រជុំផ្សព្វផ្សាយ លទ្ធផលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិទីV របស់គណបក្ស ប្រជាជនកម្ពុជា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាសមាជិកគណៈ កម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា  និងជាប្រធាន ក្រុមការងារថ្នាក់ កណ្តាលចុះជួយខេត្តកែប។

លោក កែន សត្ថា ប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា ខេត្តកែបបានបញ្ជាក់ថា តាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃ សន្និបាតគណៈកម្មាធិការ កណ្តាលលើកទី៤២ អាណត្តិទីV ក៏បាន ពិភាក្សា អនុម័តជាឯកច្ឆ័ន្ទ នូវរបាយការណ៍ស្តីពី “សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០១៩ និងទិសដៅ ភារកិច្ចឆ្នាំ២០២០ ដោយអង្គសន្និបាត បានពិភាក្សា និងក្តាប់ជាប់នូវតួនាទី ភារកិច្ចរបៀប របបការងាររបស់ ក្រុមការងារគណបក្ស ចុះមូលដ្ឋាន និងអំពីកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងស្មារតីនេះ អង្គសន្និបាត សូមសម្តែងនូវការគោរ ពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះជនរួមជាតិនៅ គ្រប់ទិសទីទាំង នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានយល់ច្បាស់ ពីតម្លៃយ៉ាងធំធេងបំផុត នៃសុខសន្និភាព ហើយប្តេជ្ញាថែរក្សា សន្តិភាពនិងបាន ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋា ភិបាលក្នុងការ ទប់ស្កាត់ និងធ្វើឱ្យបរាជ័យ នូវឧបាយកលដ៏គ្រោះថ្នាក់របស់ពួក ប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ និងផ្លាស់ប្តូររបបរាជា និយមនៅកម្ពុជា។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា តាមគោលការណ៍ និងទិសដៅ របស់គណបក្ស ប្រជាជនកម្ពុជា គឺត្រូវធ្វើបច្ចុប្បន្នភាព សមាជិកនៃគណ បក្សរបស់យើង បើទោះពេលនេះមិន ទាន់មានការបោះ ឆ្នោតក៏ដោយ ការធ្វើសមាជិកភាព បច្ចុប្បន្នភាពនៃ សមាជិករបស់យើង ពិតជារឿង ចាំបាច់បំផុត។

ចំពោះការធ្វើ បច្ចុប្បន្នភាពនេះ សមាជិកគណបក្ស ប្រជាជនគ្រប់រូប សូមទៅបិទទង់ជ័យ បក្សនៅតាម លំនៅដ្ឋានទាំងអស់គ្នា ហើយចាប់ផ្តើម ឃោសនាដោយមិន ចាំបាច់ដល់ឆ្នាំ ២០២២-២០២៣ ម្យ៉ាងទៀតការបិទទង់ បក្សនៅតាមទ្វារ ផ្ទះរបស់យើង ពិតជាមានន័យ ធំធេងណាស់ ហើយនេះក៏ចាត់ ទុកជាចិត្តសាស្ត្រមួយ ដែលជំរុញឱ្យមាន ការចូលរួមគាំទ្រដ៏ ផុសផុលពីសំណាក់ ប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះ  លោកកិត្តិសេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ បានជំរុញដល់ ក្រុមក្មួយៗដែលជា សមាជិកថ្មីខិតខំ ពង្រឹងសមត្ថភាព របស់ខ្លួនដើម្បីការងារ ក្នុងគណបក្សប្រជាជន កម្ពុជារបស់យើងឱ្យ កាន់តែមាន សន្ទុះខ្លាំងក្លាបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *