សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ និងនីតិវិធីកសាងសំណុំរឿង របស់អយ្យការអម សាលាដំបូងខេត្តកំពត

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ អយ្យការអម សាលាដំបូង ខេត្តកំពត បានធ្វើសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ និងនីវិធីកសាង សំណុំរឿង ដល់មន្ត្រីនគរបាលយុត្តិធម៌ នៅខេត្តកែប។

សិក្ខាសាលានេះ បានរៀបចំឡើងនៅ ក្នុងសាលប្រជុំស្នងការ ដ្ឋាននគរបាលខេត្តកែប ក្រោមអធិបតីភាព លោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តកំពត និងក៏មានការចូល រួមពីលោក ព្រះរាជអាជ្ញារង លោកស្នងការ រងទទួលផែន ព្រមទាំងមន្ត្រីនគរ បាលយុត្តិធម៌ នៃអង្គភាព នគរបាលខេត្តកែប និងអង្គភាពកងរាជ អាវុធហត្ថខេត្តកែប។

ក្នុងសិក្ខាសាលា លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អយ្យការអមសាលា ដំបូងខេត្តកំពត បានបញ្ជាក់ថា ដើម្បីឱ្យមន្ត្រីនគរ បាលយុត្តិធម៌កាន់ តែយល់ដឹងស្តីពីច្បាប់ នៃក្រមព្រហ្មទណ្ឌ និងនីតិវិធីកសាងសំណុំរឿង គប្បីមន្ត្រីអនុវត្ត ច្បាប់ទាំងអស់ ត្រូវតែសិក្សាស្វែង យល់ឱ្យបានទូលំទូលាយ និងមានបទពិសោធន៍ សម្រាប់ជាមូលដ្ឋាន គ្រឹះក្នុងការអនុវត្ត ទៅតាមនីតិវិធី។

លោកបានបន្តថា មន្ត្រីនរបាលយុត្តិធម៌ ត្រូវប្រើវិធីសាស្ត្រ ទាំងឡាយណាដែលមាន ភាពច្បាស់លាស់  ដោយផ្អែក លើភស្តុតាង ដើម្បីដោះស្រាយ ជូនបុគ្គលទាំងឡាយ ដែលកំពុងរងការ ចោទប្រកាន់។

លោកព្រះរាជអា ជ្ញាបានបន្ថែមថា កន្លងមកយើង ពិនិត្យឃើញថា កងកម្លាំងក្នុងអង្គ ភាពនគរបាលក្តី  អង្គភាពកងរាជ អាវុធហត្ថក្តី គឺផ្នែកនគរបាលយុត្តិធម៌ ហាក់មានលក្ខណៈ មួយនៅមានកម្រិត បើប្រៀបធៀបទៅនឹង នគរបាលយុត្តិធម៌ នៅឯរាជធានីភ្នំពេញ គឺគេបានអនុវត្តច្បាប់ បានគ្រប់ជ្រុងជ្រោយជាងយើង ដូចជាបច្ចេកទេស នៃការកសាងសំណុំរឿង យើងក៏មានតិច តួចនៅឡើយ ដោយឡែកបើ នៅរាជធានីភ្នំពេញ គឺមានច្រើនជាងយើង ម្លោះហើយកិច្ចការងារ របស់គេទាំងអម្បាលមាន ត្រូវបានកែ សម្រួលបន្តិចម្តងៗ ហើយបានរលូន ជាបន្តបន្ទាប់។

ចំពោះគរបាលយុត្តិធម៌ នៅតាមខេត្តរបស់ យើងមានករណីតិចតួច យូរៗទើបមានករណីម្តង ហើយក៏ពុំទាន់មាននីតិវិ ធីសាស្ត្រច្បាស់លាស់ ណាមួយទៅតាម លក្ខណៈច្បាប់ដែល យើងចង់បាននៅឡើយ។

លោក ព្រះរាជអាជ្ញា ឯក ឆេងហួត បានបញ្ជាក់ទៀតថា ដើម្បីឱ្យមន្ត្រីអនុវត្ត ច្បាប់ទាំងអស់អនុវត្ត ប្រកបដោយ ប្រសិទ្ធភាព លោកសូមលើក យកនូវបទលើស ជាក់ស្តែង(មាត្រា៨៨) ជាប្រធានបទ  ព្រោះនីតិវិធីក្នុងការ កសាងសំណុំរឿង នេះវាមានទម្រង់ខុសគ្នា នឹងបទល្មើសមិនជាក់ស្តែង។

ចំពោះបទល្មើសជាក់ស្តែង គឺពាក់ព័ន្ធនឹងនីតិវិធី ឃាត់ខ្លួននិងនីតិវិធី ឆែកឆេរ ហើយក្នុងនោះ សមត្ថកិច្ច ត្រូវអនុវត្តដោយ ការទទួលខុសត្រូវ ដូចជាការទទួល ខុសត្រូវរាល់សំណុំរឿង របស់ជនជាប់ចោទ អំពីទោស ព្រមទាំងនីតិវិធី ស៊ើបអង្កេត ដោយផ្តោតទៅ លើនីតិវិធីដែល យើងចង់បាន ពិសេសការវិភាគ អង្គហេតុដើម្បី ឈានទៅការក សាងសំណុំរឿង។

ជាមួយនេះ លោកព្រះរាជអាជ្ញា ក៏បានជំរុញដល់មន្ត្រី នគរបាលយុត្តិធម៌ ទាំងអង្គភាពនគរបាល ទាំងអង្គភាពកង រាជអាវុធហត្ថ ត្រូវខិតខំរៀន សូត្របន្តរកបទពិសោធន៍ បន្ថែមទៀត ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់នូវនីតិវិធីព្រហ្មទណ្ឌ សម្រាប់ជាគ្រឹះមួយដ៏រឹងមាំ ដើម្បីរួមគ្នាអនុវត្ត ច្បាប់ប្រកបដោយ តម្លាភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *