លោក ជាវ តាយអភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមករា​ ឆ្នាំ២០២០

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ​ ១១កើត​ ខែមាឃ​ ឆ្នាំកុរ ឯកស័ក​ ពុទ្ធសករាជ ២៥៦៣​ ​ត្រូវនឹងថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០២០ នេះ លោក ជាវ តាយអភិបាលនៃ គណៈអភិបាលខេត្ត​ បានដឹកនាំកិច្ចប្រជុំគណៈ អភិបាលខេត្ត ប្រចាំខែមករា​ ឆ្នាំ២០២០ ដោយកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រីជាអភិបាលរងខេត្ត លោក​ លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាលក្រុង​ ស្រុក​ នាយកទីចាត់ការ​ប្រធានអង្គភាពចំណុះសាលាខេត្ត​ សរុបចំនួន ៧៨នាក់។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖១-មតិបើកអង្គប្រជុំរបស់​ លោក ជាវ តាយអភិបាលខេត្ត ២-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង របាយការណ៍ ប្រចាំខែមករា ឆ្នាំ ២០២០​ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត៣-ពិនិត្យ ពិភាក្សាលើការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំ ខែមករាឆ្នាំ ២០២០។

៤-ពិនិត្យពិភាក្សា លើការរៀបចំពិធី អបអរសាទរ ជ័យលាភីពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាត អាស៊ាន៥-ការចួលរួម មតិយោបល់របស់ សមាជិកសមាជិកាអង្គប្រជុំ ៦-មតិបូកសរុបនិងបិទកិច្ច ប្រជុំរបស់គណៈអភិ បាលខេត្ត ៧-កិច្ចប្រជុំគណៈអភិបាល ខេត្តពិនិត្យលើសំណើ សុំតែងតាំងនិងសម្រួល ភារកិច្ចជូនមន្ត្រីរាជការ មន្ទីរអង្គភាពនិងរដ្ឋបាលក្រុងស្រុក។

នៅក្នុងកិច្ចប្រជុំនេះ បើយោងតាមរបាយ ការណ៍លទ្ធផល វឌ្ឍនភាពប្រចាំខែមករា​ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ទាំងការងារគ្រប់ គ្រងរដ្ឋបាលខេត្ត ការងាររបស់មន្ទីរអង្គភាព ជំនាញជុំវិញខេត្ត រួមនិងបញ្ហាប្រឈម​ និងដំណោះស្រាយ រដ្ឋបាលខេត្តកំពត ក្នុងរយៈពេល ក្នុងខែមករា ២០២០នេះ​ មានការ ដឹកនាំគ្រប់គ្រង និងដោះស្រាយទទួល បានលទ្ធផលជាវិជ្ជមាន។

ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ដកំពត ក៏ដូចជាមន្ទីរអង្គភាព ជំនាញជុំវិញខេត្ត បានដាក់ទិសដៅ ការងារអនុវត្តសម្រាប់ខែបន្ទាប់ ដើម្បីឈានទៅ សម្រេចការងារ ឱ្យបានកាន់តែប្រសើរ​ និងរីកចម្រើន បន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *