បុរស២នាក់ដើររក ឃ្មុំបានប្រទះឃើញ សពដេកស្លាប់នៅ ក្នុងព្រៃ

(ខេត្តបន្ទាយមានជ័យ)៖ បុរស២នាក់បាន នាំគ្នាទៅរកឃ្មុំ បេះបន្លែ ក្នុងព្រៃជ្រៅស្រាប់ តែប្រទះឃើញ សពបុរសម្នាក់ ដេកស្លាប់នៅកណ្តាល ព្រៃក្នុងនោះគេបានឃើញ មានសម្លៀកបំពាក់ នៅជុំវិញសព នៅវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ៣ខែកុម្ភៈ ឆ្នាំ២០២០នៅ ចំណុចអូរបោសតាមៀយ ព្រៃសហគមន៍ ភ្នំព្រះ ស្ថិតក្នុងភូមិសាស្ត្រ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋទាំង២នាក់ ១នាក់ឈ្មោះយស អៀប ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះតែម តាយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ គោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ជាមួយគ្នាបានរៀប រាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នា ចេញពីផ្ទះចូលព្រៃ ដើម្បីដើររកឃ្មុំ និងដើរបេះបន្លែ នៅក្នុងព្រៃដូចសព្វដង លុះពេលដើរមក ដល់ត្រង់ចំណុចកើត ហេតុខាងលើ ក៏ស្រាប់តែប្រទះ ឃើញសពដេក ស្លាប់និងប្រញាប់ រាយការណ៍ប្រាប់ សមត្ថកិច្ចឲ្យចុះមក ជួយអន្តរាគមន៍ភ្លាមៗតែម្តង។

ក្រោយទទួលបាន សេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែង កើតហេតុ និងបានពិនិត្យឃើញ ថាសពជនរងគ្រោះ មិនស្គាល់ឈ្មោះ អត្តសញ្ញាណ មានវ័យជាង៦០ឆ្នាំ ពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោក្រណាត់ ពណ៌ខ្មៅជើងវែង ដោយមានសម្ភារៈជិតខ្លួន ភួយខោអាវ១ការុង មានមី ចំនួនពីកញ្ចប់ កែវជួតមួយ បារីមួយកញ្ចប់ និងប្រាក់បាត ចំនួន៤.៣២០បាត ប្រាក់ខ្មែរ៥ម៉ឺនរៀល  មានពាក់នាឡិកា ដៃចុចកាសស្យូ នៅដៃខាងឆ្វេង។

ករណីនេះក្រោយ ពីកម្លាំងសមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ ធ្វើការពិនិត្យរួចរាល់ បានសន្និដ្ឋានថា  សពអាចស្លាប់ដោយ សារខ្យល់គ ព្រោះសំអាងថា គ្មានស្លាកស្នាម អ្វីពាក់ព័ន្ធក្នុង បទល្មើសទេ។

សពខាងលើត្រូវបាន សមត្ថកិច្ចសម្រេច បូជានៅកន្លែង កើតហេតុ ពីព្រោះសពមាន សភាពរលួយ និងគ្មាន បងប្អូននិងក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *