កិច្ចប្រជុំពិភាក្សារវាង ធនាគារអភិវឌ្ឍន៍ អាស៊ីស្តីពីផែនការមេ សម្រាប់ការអភិវឌ្ឍន៍លើ វិស័យរដ្ឋករទឹក  ការប្រមូលសំរាម និងការបូមលូ

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំពិភាក្សារវាង ធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយអាជ្ញាធរដែនដីស្តីពី ផែនការមេសម្រាប់ការ អភិវឌ្ឍន៍ក្នុងមូលដ្ឋាន ផ្តោតសំខាន់ទៅ លើវិស័យរដ្ឋករទឹក ការប្រមូលសំរាម  និងការបូមលូនៅព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួម លោក Gordin Smith តំរង់ការងារបច្ចេកទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី លោកង៉ោម៉េងជ្រួនអភិបាលរងខេត្ត តំណាងលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកគាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ ស្តីពីការរៀបចំផែន ការមេសម្រាប់ការអភិវឌ្ឍន៍។

ក្នុងកិច្ចប្រជុំនោះ លោកង៉ោម៉េងជ្រួន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះជួបពិភាគ្សា ការងារជាមួយប្រឹក្សា បច្ចេកទេសរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពី ការររៀបចំផែនការ មេសម្រាប់ការអភិវឌ្ឍ ក្នុងមូលដ្ឋាន យោងតាម លិខិតលេខ ២៨៤ សក អទរ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

លោកបានបញ្ជាក់ឲ្យ ដឹងទៀតថាចំពោះការងារ ផ្គត់ផ្គង់ទឹកស្អាតនិង អនាម័យជាការងារ ចាំបាច់និងត្រូវ មានការតស៊ូ ព្យាយាម ក្នុងការអប់រំឲ្យ ប្រជាពលរដ្ឋបាន យល់ដឹងឲ្យចេះកែប្រែ នូវទំលាប់ការប្រើទឹក សុវត្តិភាព។

ដោយត្រូវរៀបចំឲ្យ មានការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដល់ មូលដ្ឋានឲ្យមានការយល់ ដឹងកាន់តែខ្ពស់ ចំពោះបញ្ហាទឹកស្អាត បញ្ហាប្រមូលសំរាម និងបញ្ហាបូមលូ ជាដើមព្រោះវាមានសារះ សំខាន់ណាស់ សំរាប់ការប្រតិបត្តិ អនាម័យល្អនោះ។

លោកបញ្ជាក់ឲ្យដឹងទៀត ថាបើចង់អភិវឌ្ឍន៍ ប្រទេសឲ្យបានរីកចំរើន ឆាប់នោះយើងត្រូវឲ្យមាន ធនធានមនុស្ស ប្រកបទៅដោយថាមពល ខ្ពស់ព្រោះសំអាងថា ប្រជាពលរដ្ឋនៅតាម សហគមន៌នៅ តាមជនបទ ត្រូវមានសេវាទឹកស្អាត និងអនាម័យឲ្យ បានគ្រប់គ្រាន់ ព្រមទាំងរស់នៅ ក្នុងបរស្ថានដែល មានអនាម័យ ប្រកបដោយ និរន្តរភាពផងដែរ។

ក្នុងនោះដែរ លោកលោក Gordin Smith បានវាយតំលៃយ៉ាង ខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដែលកន្លងមកបាន សហការគ្នាល្អលើផ្នែក ការងារផ្គត់ផ្គង់ទឹកស្អាត ការប្រមូលសំរាម យកទៅដាក់ទីតាំង មានសុវត្តិភាព និងការបូមលូបានល្អ។

លោកបញ្ជាក់ឲ្យដឹងទៀត ថាដើម្បីឲ្យមានភាព ជោគជ័យស្របតាម គោលនយោបាយយុទ្ធ សាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែក កាត់បន្ថយនូវភាព ក្រីក្ររបស់ប្រជាពល រដ្ឋក្នុងនោះលោក បានឲ្យសមាជិកទាំង អស់ខិតខំយកចិត្តទុក ដាក់ពិភាគ្សាលើសេចក្តី ព្រាងផែនការក្នុងកិច្ច ប្រជុំនេះព្រោះវាមានសារះ សំខាន់ណាស់ក្នុងការ អភិវឌ្ឍន៌មូលដ្ឋាន សម្រាប់ការងារទឹកស្អាត ការងារបរិស្ថាន និងការងារ បូមលូជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *