សមត្ថកិច្ចចុះបង្ក្រាប់ ទីតាំងចំការដាំដើមក ញ្ឆារមួយកន្លែងនិង ឃាត់ខ្លួនបានម្នាក់ក្នុ ងស្រុកគិរីវង់

(ខេត្តតាកែវ)៖ កម្លាំងនគរបាលនៃ អធិការរដ្ឋាននគរបាល ស្រុកគិរីវង់ចុះបង្ក្រាប ទីតាំងចំការលួចដាំដើម កញ្ឆារមួយកន្លែង និងឃាត់ខ្លួនបាន ម្ចាស់ចំការបានមួយ នាក់កាលពីរសៀល ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១៦និ៣៥ នាទីនៅចំណុចខាង ក្រោមដាជំពុះសេកស្ថិត ក្នុងភូមិសាស្ត្រឃុំព្រះ បាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចបាន ប្រាប់អោយដឹងថាជន សង្ស័យជាម្ចាស់ចំការ ដាំដើមកញ្ឆារខាង លើដែលកម្លាំងជំនាញ ឃាត់ខ្លួនមានបាន នោះមានឈ្មោះ ផន ម៉ុច ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិខ្មែរមាន ទីលំនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្ត តាកែវជាម្ចាស់ចំការ និងជាអ្នកដាំដើមកញ្ឆារ នៅក្នុងចំការខាង លើផងដែរ។

បច្ចុប្បន្នដំណាំកញ្ឆារ ខាងលើត្រូវបានសមត្ថកិច្ចដុ តកម្ទេចចោលនៅក្នុង ចំការខាងលើចំណែក ជនសង្ស័យ ខាងលើត្រូវបានបញ្ជូន ខ្លួនមកកាន់អធិការរដ្ឋាន នគរបាលស្រុកគិរីវង់ ដើម្បីសាកសួរបន្តរនិងកសាងសុំរឿង បញ្ជូនទៅកាន់ស្នងការ រដ្ឋាននគរបាលខេត្តតា កែវដើម្បីចាត់ការ បន្តរទៅតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *