សមត្ថកិច្ចចុះបង្ក្រាប សង្វៀនល្បែងបក្សីភ្លាល់ ដាក់លុយមួយកន្លែង និងឃាត់ខ្លួនអ្នកញៀន ល្បែងបាន៥នាក់ធ្វើ ការអប់រំនិង បញ្ឈប់មិនអោយ មានលួចលែង តទៅទៀត

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលនៃ អធិការរដ្នាននគរ បាលស្រុកភ្នំព្រឹក សហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលបារាំងធ្លាក់ បានធ្វើការបង្ក្រាបករណី ល្បែងបក្សីភ្លាល់ដាក់ លុយមួយកន្លែង និងឃាត់ខ្លួនអ្នកញៀនល្បែង បានចំនួន៥នាក់កាល ពីរសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២០វេលា ម៉ោង១៤និង៤៥នាទី នៅចំណុចបង្កាំផ្អែម ស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាអ្នកញៀនល្បែង ទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួននោះទី១ ឈ្មោះសុឹង យុង ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្នុងភូមិស្រឡៅ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ទី២ឈ្មោះញឿន ខេង ភេទប្រុសអាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ នៅភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទី៣ឈ្មោះ សាន ត្រាវ ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិខ្មែរ នៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទី៤ ឈ្មោះ ឡុញ រុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី៥ ឈ្មោះឡុង សារឹម ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

បន្ទាប់ពីកម្លាំង សមត្ថកិច្ចចុះបង្ក្រាប់ ទីតាំងប្រជល់មាន់ ភ្លាល់ដាក់លុយ នៅចំណុចខាងលើក ម្លាំងជំនាញដកហូត បានវត្ថុតាំងរួម មានមាន់ជល់ ចំនួន០២ក្បាល ម៉ូតូមានចំនួន១០គ្រឿង សង្វៀនសម្រាប់ជល់ មាន់ចំនួន០២ និង ជញ្ជីងសម្រាប់ ថ្លឹងមាន់ចំនួន០១ផងដែរ ។

ជុំវិញករណីខាងលើ នេះកម្លាំងសមត្ថកិច្ច បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា អោយអ្នកញៀនល្បែង ទាំង៥នាក់ខាងលើឈប់ ប្រព្រឹត្តលេងល្បែងភ្នាល់ នេះជាបន្តទៀត និងអោយវិលត្រឡប់ ទៅសហគមន៍ វិញផងដែរ៕ ដោយលោក មួនរិទ្វីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *