ស្រូវខ្មែរជាង ១០ តោន ត្រូវទាហានថៃចាប់ ពេលដឹកឆ្លងដែន ចូលទឹកដីថៃ

(ប្រទេសថៃ) ៖ ស្រូវកម្ពុជា ប្រមាណ ជាង ១០ តោន ដែល ពលរដ្ឋថៃ បាន ទាក់ទងទិញពីទឹកដីកម្ពុជា ហើយបានលបដឹកឆ្លងដែន ចូលទៅក្នុងទឹកដីថៃ ត្រូវទាហានថៃ ចាប់ទាំងអស់ ដើម្បីបញ្ជូនទៅអោយ អង្គភាពជំនាញប្រចាំ ខេត្តស្រះកែវ ពិនិត្យ និង អនុវត្តទៅតាម នីតិវិធីច្បាប់ បន្ទាប់ពីមាន ការដឹកចូលតាមច្រក របៀងទៅក្នុងទឹកដីថៃ រួចមក ។

តាមការផ្សាយ របស់គេហទំព័រ ( 77 ខាវ ដេត ) របស់ប្រទេសថៃ បានបញ្ជាក់ថា កន្លងមកសមត្ថកិច្ចថៃ ដែលមាននាទីឈរជើង តាមបណ្តោយខ្សែ បន្ទាត់ព្រំដែន ថៃកម្ពុជាតែង តែធ្វើការពង្រឹង និងរឹតបន្តឹងទៅលើ ផលិតផល កសិកម្ម ដែលនាំចូលទៅក្នុ ងប្រទេសថៃ ដោយខុស ច្បាប់ត្រូវហាមឃាត់ជា ដាច់ខាត លើកលែងតែមាន ច្បាប់នាំចូល ។

លុះនៅព្រលឹម ស្រាងៗ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០ កម្លាំងទាហាន និង តម្រួតព្រំដែន ដែលឈរជើង ត្រង់ចំណុច រុំសៃ ស្ថិតក្នុងឃុំថាប់ ស្តេចស្រុកតាប្រាក់ យ៉ា ខេត្តស្រះកែវ បានប្រទះឃើញ មានត្រាក់ទ័រចំនួន ៣ គ្រឿង ដែលសុទ្ធ សឹងតែជាប្រភេទស ណ្តោងរុឺម៉ក ផងនោះ បានលបបើកឆ្លងដែន ចេញពីប្រទេសកម្ពុជា ចូលទៅក្នុងទឹកដីថៃ ហើយមានដឹក ស្រូវពេញៗ ផងដែរ ។

ក្រោយពីបាន សួរនាំរួចមក ទើបដឹងថា ត្រាក់ទ័រទាំង ៣ គ្រឿង ដែលសុីឈ្នួលដឹក ស្រូវអោយគេនោះ គឺមានម្ចាស់ឈ្មោះ ១. អនុវ៉ាត់ កាន់ឃីត ២. ឈ្មោះ ឆាតភីជីត កាន់ឃីត និង ៣. ឈ្មោះ ឧទ្ទិស បុណ្យខៀន អ្នកទាំង ៣ រស់នៅក្នុងភូមិ ឃុំ ខាងលើ ។

ស្របពេលជា មួយគ្នានោះដែរ នៅពេល ដែលដឹងហេតុការណ៍ លោក សយស័ក្តិ ពេជ្រថេត រស់នៅផ្ទះលេខ ១៧២ ភូមិ បានឃោក ទាហាន ឃុំថាប់ស្តេច ក៏បានចេញមុខ មកសារភាពថាស្រូវនេះ គឺជារបស់លោក ដែល លោកបានទាក់ ទងទិញពីប្រជាពលរដ្ឋ កម្ពុជា ។

បច្ចុប្បន្ន ទាំងមនុស្ស និង ត្រាក់ទ័រ ព្រមទាំងស្រូវ សរុបមានទម្ងន់ ១១,៤៩០ តោន ត្រូវបានកម្លាំងទាហាន ព្រំដែនប្រគល់ ទៅអោយអង្គភាពជំនាញ ប្រចាំខេត្តស្រះកែវហើយ ដើម្បីយកទៅរក្សាទុក និងចាត់ការតាមនិតិវិធីច្បាប់ ។

ប៉ុន្តែជុំវិញបញ្ហាដែល ឃាត់ស្រូវរបស់កម្ពុជានេះ  គេនៅមិនទាន់សុំការបំភ្លឺពី អង្គភាពណាមួយបានឡើយ ដើម្បីចង់ដឹងថា តើបញ្ហាខុសច្បាប់ បណ្តាល មកពីអ្វី ?  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *