បង្ក្រាបមិន ចេះអស់សោះ កំលាំងនគរបាល ស្រុកគិរីវង់ ចុះបង្រ្កាបទៀតហើយ ការដាំដំណាំកញ្ឆាខុសច្បាប់ នៅចំណុចគុហ៊ាចិន ចង្កះភ្នំបាយ៉ង់កោ…

(ខេត្តតាកែវ)៖ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា  ឆ្នាំ២០២០វេលាម៉ោង១៤នឹង៣០នាទី ក្រោមការចង្អុលបង្ហាញ ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ បានធ្វើឲ្យលោកវ.ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលឃុំព្រះបាទជាន់ជុំ បានឡើងរុករកកាប់នឹង ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន0៤ទីតាំង អាងស្តុកទឹកចំនួន០៤ ស្ថិតនៅចំណុចគុហ៊ារចិន ក្នុងភូមិសាស្រ្ត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ ៣៣៦ម៉ែត្រការ៉េ។

សូមបញ្ជាក់ដែរថា ដំណាំកញ្ឆាស្ថិតនៅជួរភ្នំបាយ៉ងកោ ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់នេះ គឺមានពលរដ្ឋជាច្រើន បានលួចដាំដុះជាយូរ ឆ្នាំណាស់មកហើយ ប៉ុន្តែរាល់ការចុះបង្រ្កាប ដូចភ្លៀងរលឹមដែរប៉ុន្តែ នៅតែពលរដ្ឋលួច ដាំបានដដែល ដោយមិនដែលចាប់បាន អ្នកណាម្នាក់សោះឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *