សមត្ថកិច្ចខេត្តកំពង់ឆ្នាំង រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគ ទាំងយប់ទាំងថ្ងៃ ក្នុងខេត្តកំពង់ឆ្នាំងដើម្បីកាត់បន្ថយគ្រោះថ្នាកើចរាចរណ៍

(ខេត្តកំពង់ឆ្នាំង)៖ សមត្ថកិច្ចនគបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំងអនុវត្តន៍និង រិតបន្តឹងលើច្បាប់ចរាចរណ៍ ផ្លូវគោកទាំងថ្ងៃនិង យប់ដោយធ្វើយ៉ាង ណាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍អោយ នៅកម្រិតទៀប ។

ស្នងការរងទទួល បន្ទុកសណ្ដាប់ធ្នាប់ និងចរាចរណ៍លោក ឧុត្តមសេនីយ័ត្រី កេតយ៉ុង  បានបញ្ជាក់ឲ្យដឹងថា ដោយយោងប្រសាសន៍សម្ដេចក្រឡាហោម សខេង ដែលបានប្រកាសអាសន្នអំពីបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ដែល បានកើតឡើងលើដងផ្លូវ ដែលបណ្តាលមកពីកត្តា នៃការមិនគោរព ច្បាប់ក្នុងការបើកបរ  សមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង បានធ្វើកសររឹតបន្តឹង ច្បាប់គ្រប់ទីកន្លែងនៅក្នុង ក្រុងកំពង់ឆ្នាំងទាំងយប់ទាំងថ្ងៃ ដើម្បីត្រួតពិនិត្យទៅ លើការបើកបរមិនមាន ពាក់មួកសុវត្ថិភាព កញ្ចក់មើលក្រោយ ល្បឿន ទាំងម៉ូតូ និងរថយន្ត ក្នុងន័យបញ្ចៀសនូវ គ្រោះថ្នាក់ចរាចរណ៍អោយ នៅកម្រិតទៀបបំផុត។

លោកថាសមត្ថកិច្ចរបស់ លោកបានបែកចែក ជាច្រើនក្រុម មានក្រុមចាប់ល្បឿន ក្រុមចល័ត និងក្រុមឈរនៅតសនគោលដៅ។

សកម្មភាពអនុវត្តន៍ ច្បាប់របស់នគរបាល ចរាចរណ៏ត្រូវបានគេមើល ឃើញថាវាជាវិធានកាត់ បន្ថយបង្ការបទល្មើស គ្រប់រូបភាពនឹងពង្រឹង លើច្បាប់ចរាចរណ៏ អោយមានប្រសិទ្ធភាព ហើយបញ្ជាក់អោយឃើញថា ថ្នាក់ដឹកនាំជំនាញ មិនបានព្រងើយ កន្តើយឬមិនយកចិត្តទុកដាក់លើការ ទទួលខុសត្រូវនោះទេ គ្រោះថ្នាក់ចរាចរណ៍ គឺជាក្តីកង្វល់របស់ ថ្នាក់ដឹកនាំបារម្មណ៌ដើម្បីរិះ រកគ្រប់វិធីការដោយធ្វើការទប់ស្កាត់ រារាំងក្នុងវិធានជំនាញ ច្បាប់មិនអោយបទល្មើស កើតឡើងដោយការធ្វេស ប្រហែសឡើយ ។

លោកឧុត្តមសេនីយ៍ត្រី បានបញ្ជាក់ថាអ្វីដែលច្បាប់ តម្រូវអោយបងប្អូន ត្រូវបំពេញបន្ថែមនិង គោរពអោយបាននៅច្បាប់ ចរាចរណ៍ដើម្បីជៀស វាងអោយបានដោយ ករណីគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះថ្ងៃស្អែក កុំអោយមាន គ្រោះថ្នាក់ចរាចរណ៍ ។

បើយោងតាមរបាយ ការរបស់ការិយាលយ័ចរាចរណ៍ ផ្លូវគោកខេត្តបានអោយដឹង ថានៅក្នុងពិធីបុណ្យ ចូលឆ្នាំរយះពេល៣ថ្ងៃ កើតមានត្រឹមតែ២ករណី នៅផ្លូវក្រាលកៅស៊ូក្នុងក្រុង កំពង់ឆ្នាំង១លើក នៅលើផ្លូវជាតិលេខ៥ មួយលើកបណ្តាលអោយ មនុស្សរងរបួសធ្ងន់២នាក់ ខូចខាតរថយន្ត១គ្រឿង ខូចខាតផ្ទះ២ល្វែងម៉ូតូ១ គ្រឿងគោយន្ត កន្ត្រៃ១គ្រឿងផងដែរ ៕ដោយ លោកមុតចិត្រា

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *