សហគមន៍ទេសចរណ៍ នេសាទមួយកន្លែង ក្នុងឃុំព្រែកត្នោត កំពុងក្លាយជាគោល ដៅទេសចរណ៍ ដ៏ទាក់ទាញ

(ខេត្តកំពត)៖ សហគមន៍ ទេសចរណ៍មួយកន្លែង នៅតាមមាត់ឆ្នេរ គ្របដណ្តប់ដោយ ព្រៃកោងកាង ស្ថិតក្នុងភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បាននិងកំពុងក្លាយ ជាតំបន់ទេសចរណ៍ មួយយ៉ាង ស្រស់ត្រកាល ប្រកបដោយ ភាពទាក់ទាញ។

ដោយសារភាពល្បី ល្បាញក្នុងដែន សហគមន៍នេះហើយ ទើបអាជ្ញាធរ នៃដែនសមត្ថកិច្ច ដែលដឹកនាំដោយ លោក អឹុម ច័ន្ទសោធន អភិបាលរងស្រុកទឹកឈូ រួមទាំងមន្ត្រីនគរបាល ប៉ុស្តិ៍ឃុំព្រែកត្នោត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក៏បានឆ្លៀតចុះទៅពិនិត្យ មើលសហគមន៍ ទេសចរណ៍អ្នក នេសាទមួយនេះ ដើម្បីពិនិត្យ និងស្វែងយល់។

លោកទិត្យ រីន ប្រធានសហគមន៍ អ្នកនេសាទត្រពាំងរពៅ បាននិយាយប្រាប់ឱ្យ អ្នកយកព័ត៌មានថា ក្នុងដែនសហគមន៍ នេសាទទាំមូល មានព្រៃកោងកាងនិង មានផ្ទៃដីចំនួន១២៥០ ហិកតា(មួយពាន់ពីររយ ហាសិប)និងប្រជាពល រដ្ឋចូលរួមជាសមាជិក ក្នុងសហគមន៍មាន ៥៣៨គ្រួសារ។

លោកទិត្យ រីន បាននិយាយបន្តថា ប៉ុន្មានឆា្នំចុងក្រោយនេះ សហគមន៍នេសាទ ត្រពាំងរពៅមាន ការរីកចម្រើនបានខ្លាំង ហើយសហគមន៍នេះ ក៏មានបង្កើតធានាក្ដាម និងមានកន្លែងចិញ្ចឺម ត្រីស្ពុងក្នុងសមុទ្រទៀតផង។

ប្រធានសហគមន៍ នេសាទរញបនោះ បាននិយាយទៀតថា ការបង្កើតសហគមន៍ នៅឆ្នេរសមុទ្រនេះនឹង បានទាក់ទាញភ្ញៀវ ជាតិនិងអន្តរជាតិ មកលំហែរកាយ ជាហូហែក្នុងរដូវបុណ្យ ជាតិធំៗ ដូចជាបុណ្យចូលឆ្នាំសកល បុណ្យចូល ឆ្នាំប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌាដើម។

លោកបានបន្តថា ក្នុងសហគមន៍សមាជិក ទាំងអស់បានខំប្រឹងប្រែង ធ្វើស្ពានអំពីក្ដារចូល ទៅក្នុងព្រៃកោងកាង រាប់រយម៉ែត្រសម្រាប់ ភ្ញៀវទេសចរណ៍ដើរ កំសាន្តក្នុងព្រៃក្បែសមុទ្រ។ លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅក្នុងឃុំ ព្រែកត្នោតមានសហគមន៍ ចំនួន៣កន្លែងផ្សេង ៗគ្នា-តែសហគមន៍នេសាទ ចំនួន២ទៀត កំពង់មានបញ្ហា។

លោក អឹុម ច័ន្ទសោធន អភិបាលរងស្រុកទឹក ឈូបាននិយាយប្រាប់ ឱ្យដឹងថា ព្រឹកនេះលោកមកធ្វើ ការងារកន្លែងផ្សេងទេ ប៉ុន្តែដោយសារ ចង់ដឹងស្ថានភាពការរស់ នៅរបស់សហគមន៍ លោកក៏ឆ្លៀតពេល ចូលមកមើល សហគមន៍នេសាទ នេះតែម្ដងទៅ។

ជាមួយគ្នានេះ លោកអឹុម ច័ន្ទសោធន បានណែនាំដល់ប្រធាន សហគមន៍និងសមាជិក ក្នុងសហគមន៍ត្រូវចេះសាមគ្គី គ្នាធ្វើអ្វីមួយឱ្យមានការរីក ចម្រើនក្នុងសហគមន៍ ព្រោះប្រជាពលរដ្ឋ រស់នៅក្បែសមុទ្រ នេះបានពឹងផ្អែក ទាំងស្រុងទៅលើ មុខរបរនេសាទ សម្រាប់ដោះស្រាយ ជីវភាពប្រចាំថ្ងៃ៕ ដ

You might like

Leave a Reply

Your email address will not be published. Required fields are marked *