សាខាកាកបាទ ក្រហមខេត្តកំពត បូកសរុបលទ្ធ ផលការងារនិង លើកទិសដៅ អនុវត្តបន្ត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពត មានបើកកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារឆ្នាំ២០១៩ និងលើកទិស ដៅសម្រាប់អនុ វត្តឆ្នាំ២០២០ របស់គណៈកម្មាធិការកាក បាទក្រហមកម្ពុជា សាខាខេត្តកំពត។

កិច្ចប្រជុំនេះប្រព្រឹត្ត ឡើងក្រោម អធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការកាកបាទ ក្រហមកម្ពុជាសា ខាខេត្តកំពត ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការសាខា ប្រធានកិត្តិយស ប្រធានគណៈកម្មាធិការ អនុសាខាក្រុង-ស្រុក ព្រមទាំងមន្ត្រី ប្រតិបត្តិសាខាស រុបចំនួន៤០រូប។

ជាការវាយតម្លៃ សម្រាប់សកម្មភាព ការងារកន្លងមកនេះ លោក ជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំនេះថា ក្នុងនាមគណៈកម្មា ធិការកាកបាទក្រហម កម្ពុជាសាខាខេត្តកំពត លោកសូមកោត សរសើរដោយស្មោះ ចំពោះសមាជិកសាខា កាកបាទក្រហមខេត្ត និងអនុសាខា ក្រុង-ស្រុក ទាំងអស់ដែល បានបំពេញការងារ រហូតទទួលបានលទ្ធ ផលជាវិជ្ជមាននា ពេលកន្លងមក ពិសេសផ្នែក ការងារមនុស្សធម៌។

ជាមួយនេះ លោកប្រធានក៏បាន ក្រើនរំលឹកផងដែរថា ដើម្បីឱ្យសាខាកាកបាទ ក្រហមខេត្តទទួលបាន នូវលទ្ធផលល្អ ប្រសើរបន្ថែមទៀត សមាជិកទាំងអស់ ត្រូវចូលរួមចំណែក ក្នុងការពន្លឿននិងការ កាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ ព្រមទាំងការពារតម្លៃ មនុស្សធម៌របស់ ជនរងគ្រោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *