ម្តាយ ឪពុកចេញទៅធ្វើការ ទុកចៅឲ្យជីដូនមើល ជីដូនមកមុខផ្ទះចៅលេង ភ្លើងបណ្តាលឲ្យឆេះ ផ្ទះបាយអស់១ខ្នង

(ខេត្តបន្ទាយមានជ័យ)៖ ម្តាយ ឪពុកចេញទៅធ្វើការ ទុកចៅឲ្យជីដូនមើល ជីដូនមកមុខផ្ទះចៅលេង ភ្លើងបណ្តាលឲ្យឆេះ ផ្ទះបាយអស់១ខ្នងនៅវេលា ម៉ោង៣ល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិ ព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកហុឹករ៉ាយ៉ា អភិបាលក្រុងសិរី សោភ័ណបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹង ថាម្ចាស់ផ្ទះបាយមាន ឈ្មោះ កែវ វណ្ណា ប្រុស អាយុ ៦៩ឆ្នាំ ប្រពន្ធមានឈ្មោះ កែវដាវ៉ាន ស្រី អាយុ៦៧ ឆ្នាំរស់នៅភូមិ ព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថានៅមុនពេល កើតហេតុនោះម្តាយ ឪពុកចេញទៅធ្វើការ ទុកចៅឲ្យជីដូនមើលជីដូន មកមុខផ្ទះចៅលេង ភ្លើងបណ្តាលឲ្យឆេះផ្ទះបាយ យ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះលោក ឧត្តមសេនីយ៍ត្រី រ៉ែមវីរះ ស្នងការរងទទួលចាំ បញ្ជាបានបញ្ចេញរថយន្ត ពន្លត់អគ្គីសភ័យចំនួន៣គ្រឿង ក្នុងនោះមាននគរបាល ពន្លត់អគ្គីសភ័យជាច្រើន នាក់និងអាជ្ញាធរ ក្រុងសិរីសោភ័ណ ប្រជាពលរដ្ឋពួត ដៃគ្នាបាញ់ទឹកពន្លត់ មួយសន្ទុះទើបភ្លើងរលត់ ជាស្ថាពរមិនបណ្តាលឲ្យ ឆេះឆ្លងមកផ្ទះមុខនិងផ្ទះ ជិតខាងបន្តទៀតឡើយ។

លោកឧត្តមសេនីយ៍ត្រី រ៉ែមវីរះបានបញ្ជាក់ ឲ្យដឹងថាផ្ទះបាយដែល ឆេះនោះមានបណ្តោយ ៥ម៉ែត្រគុណនិង៤ម៉ែត្រ ទ្រព្យសម្បត្តិដែល ត្រូវខូចខាត បាត់អស់ប្រាក់២លាន និងគ្រឿងអល័ង្កាមួយចំនួន ផ្ទះបាយឆេះអស់ទាំង ស្រុងព្រោះយាយនិងតា គាត់ទុកដាក់លុយ និងរបស់មានតំលៃនៅ ផ្ទះបាយគាត់ក៏ដេក នៅទីនោះដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *