រថយន្តនគរបាល ពន្លត់អគ្គីសភ័យ មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ពួតដៃគ្នាពន្លត់ភ្លើងឆេះ ព្រៃនៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ រថយន្តពន្លត់អគ្គីសភ័យ១ គ្រឿងនិង មន្ត្រីនគរបាល មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ ពួតដៃគ្នាពន្លត់ភ្លើងឆេះព្រៃនៅវេលាម៉ោង ៣រសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ រលត់បានជាស្ថាព័រ។

នេះបើតាមការអះ អាងរបស់លោកគាត ហ៊ុល អភិបាលបាលក្រុង ប៉ោយប៉ែតបានប្រាប់អ្នក យកព័ត៍មានឲ្យដឹងថានៅ វេលាម៉ោង៣នោះមាន ភ្លើងឆេះព្រៃនៅក្រុងប៉ោយប៉ែត ដោយឆេះរាយដាលយ៉ាង ឆាប់រហ័ស ស្របពេលនោះរថយន្ត ពន្លត់អគ្គីសភ័យ១គ្រឿង មន្ត្រីនគរបាលខាងពន្លត់ អគ្គីសភ័យ មន្ត្រីមូលដ្ឋានដឹក នាំដោយលោកគាត ហ៊ុល និងប្រជាពលរដ្ឋបាន ពួតដៃគ្នាពន្លត់ភ្លើង ឆេះព្រៃយ៉ាងស ស្រាក់ សស្រាំ១ម៉ោងក្រោយមក បណ្តាលឲ្យភ្លើង រលក់ជាស្ថាពរ មិនឆេះរាលដាល ដល់ផ្ទះអ្នកស្រុកហើយ គ្មាអ្នករងរបួសក្នុង ហេតុការណ៍នោះទេ។

ក្រោយពីភ្លើងឆេះរលក់ ហើយសមត្ថកិច្ចបានធ្វើ ការសន្និដ្ឋានថាភ្លើងនេះ ប្រហែលប្រជាពលរដ្ឋដុត ស្មៅធ្វើចំការ មិនបានរលត់ទើប បណ្តាលឲ្យរាលដាលឆេះ ពេញព្រៃយ៉ាងនេះ។ ក្នុងនោះលោក គាត ហ៊ុលអភិបាលក្រុង ប៉ោយប៉ែតបានធ្វើ ការសំណូមពរ ដល់បងប្អូនប្រជាពល រដ្ឋពិសេសអ្នកធ្វើចំការ អ្នកធ្វើស្រែ កុំឲ្យដុតស្មៅ ដែលងាប់ក្នុងចំការ ដុតកញ្ជ្រាំងស្រូវ បើយើងមិនពន្លត់ ទាន់ពេលវេលាទេ អាចឆេះរាលដាល ដល់ផ្ទះប្រជាពល រដ្ឋបង្កើយហានិ ភ័យខ្លាំងណាស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *