តាមពិតម្តាយ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ក្លាយជាឃាតក សម្លាប់ ស្ត្រីជាគូស្នេហ៍ ប្លន់ទ្រព្យសម្បត្តិ  ករណីងប់ងល់ និងល្បែងផ្កាប់មុខ

(ភ្នំពេញ)៖ ទីបំផុតករណីប្រចណ្ឌ ស្នេហ៍ភេទដូចគ្នានិងងប់ងល់ នឹងល្បែងបានធ្វើឲ្យ ម្តាយបង្កើតតារា ចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកាក្លាយ ជាឃាតករសម្លាប់ ស្ត្រីជាគូស្នេហ៍ គ្មានញញើតដៃ និងបង្កើតចម្លើយៅរដល់ សមត្ថកិច្ច តែឈាមស្រែក ស្បែកហៅ ជនសង្ស័យជាឃាតក ត្រូវឃាត់ខ្លួន និងនាំខ្លួនអោ យទៅធ្វើកាយ វិការពីសកម្មភាព ដែលគាត់បាន សម្លាប់គូស្នេហ៍ និងប្លន់យក ទ្រព្យសម្បត្តិ។

សូមបញ្ជាក់ថា ករណីម្តាយបង្កើតរបស់ តារាចម្រៀង ពេជ្រ សូលីកា ត្រូវកម្លាំងសមត្ថកិច្ច ឃាត់ខ្លួន ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ ម្នាក់ជាអ្នកចងការប្រាក់ នៅខណ្ឌមានជ័យនេះ បានបង្កើតឲ្យមាន ការភ្ញាក់ផ្អើលខ្លាំង កាលពីព្រឹកថ្ងៃទី១៣ខែមករានេះ។

នៅពីក្រោយករណី ឃាតកម្មដ៏សាហាវ នេះត្រូវបានគេទម្លាយថា ជនសង្ស័យ និងជនរងគ្រោះមាន ទំនាក់ទំនងស្នេហា ភេទដូចគ្នាជាយូ ឆ្នាំហើយករណីនេះ ទំនងជាការប្លន់សម្លាប់ ក្រោយពីជនសង្ស័យ ងប់នឹងល្បែងស៊ី សងខ្លាំងយ៉ាងផ្កាប់មុខ។

លោក អធិការនគរបាល ខណ្ឌមានជ័យ លោក ម៉េង វិមានតារាបានបញ្ចាក់ ថាកាលពីថ្ងៃទី១១ខែមករា នេះជនសង្ស័យ គឺជាអ្នកទំនាក់ទំនង ទៅកាន់សមត្ថកិច្ចផ្ទាល់ រាយការណ៍ពីករណី ស្លាប់នេះដោយ ស្ត្រី ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ បានរាយការណ៍ថាជា ករណីខ្យល់គរស្លាប់  ប៉ុន្តែតាមមន្ត្រី បច្ចេកទេសកោ សល្យវិច័យ មូលហេតុគឺរក ឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម រហូតមានការសង្ស័យ ហើយចាប់ឃាត់ខ្លួនជន សង្ស័យភ្លាមៗ ឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ  មុខរបរចងការប្រាក់ និងលក់ការហ្វេ នៅម្តុំផ្សារដេប៉ូ។

តាមការសួរចម្លើយ និងការធ្វើត្រាប់នៅ កន្លែងកើតហេតុគឺជា ករណីឃាតកម្មដោយ យកខ្នើយ និងកន្សែងសង្កត់ ពីលើមុខរហូតថប់ ដង្ហើមរហូតដលដាច់ ខ្យល់ស្លាប់។

ក្រោយនាំជនសង្ស័យ ទៅធ្វើត្រាប់នៃកម្មភាព សម្លាប់នៅកន្លែងកើតហេតុ មុនពេលបញ្ជូនទៅ ធ្វើការឃុំខ្លួនបណ្តោះ អាសន្ននៅអធិការ ខណ្ឌមានជ័យខណៈ ផ្ទះកើតហេតុត្រូវបាន បិទបណ្តោះអាសន្ន។

មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា តាមការឆ្លើយសារភាព ជនសង្ស័យ និងជនរងគ្រោះគឺជាគូស្នេហ៍ នឹងគ្នាដែល ផ្តើមពីការប្រចណ្ឌ និងការសួរនាំរឿង បាត់ចិញ្ចៀនពេជ្រចំនួន ២វង់ដែលជនរងគ្រោះ ទិញឲ្យ រហូតតឹង សសៃកដាក់គ្នា ឈានដល់ជនដៃដល់ ចាប់ចងជនរងគ្រោះ ដែលមានសភាព ស្រវឹងរួចយកខ្នើយនិង កន្សែងផ្ទប់មុខ រហូតដាច់ខ្យល់ស្លាប់។

ប្រភពទម្លាយក្រៅ ផ្លូវការបានបញ្ជាក់ ថាជនសង្ស័យក៏ជាជន ដែលញៀនឹងល្បែង ស៊ីសងជោកជាំ  ហើយក៏ជាមូលហេតុ មួយដែលនាំឲ្យមាន ជម្លោះនេះផងដែរ។

ប្រភពពីគ្រួសារ របស់សពបានប្រាប់ថា មុនកើតហេតុពួក គាត់បានទូរសព្ទ័ទៅ រកជនរងគ្រោះ នៅព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣ រសៀលថ្ងៃដដែល មានគេ ទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបាន ដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បាន ទៅផ្ទះកើតហេតុ លុះពេលទៅដល់ ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ ដែលជាគ្រួសារ មានការសោក ស្តាយយ៉ាងខ្លាំង។

កម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាល ខណ្ឌមានជ័យ បានចុះទៅដល់ទី តាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេស កោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ ដោយសារថបដង្ហើម គឺមានគេយក របស់អ្វីមួយសង្កត់ពី លើមុខរហូតថប់ដង្ហើមស្លាប់។

ទោះជាយ៉ាងណា នៅមិនទាន់អាចទាក់ ទងស្វែងរកការបញ្ជាក់ ឬមានប្រតិកម្មណា មួយពីសំណាក់តារាចម្រៀងពេជ្រ សូលីកានៅឡើយ ទេថាជនសង្ស័យគឺជាម្តាយ បង្កើតរបស់នាងមែន ដូចការលើកឡើង នោះដែរយ៉ាងណា ខណៈដែលគេដឹង ថាពេលនេះនាងបាននឹង កំពុងពរពោះកូនដំបូង ដែលជាតំណក់ ឈាមរួមគ្នាជា មួយគូដណ្តឹង។

គួរបញ្ជាក់ដែរថា ស្ត្រីជនសង្ស័យ ត្រូវកម្លាំងសមត្ថ កិច្ចឃាត់ខ្លួនកាលពីថ្ងៃ ទី១២ខែមករានេះ ក្រោយសង្ស័យថា បានសម្លាប់ស្ត្រី វ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បណ្តាលយឲ្យ ស្លាប់បាត់បង់ជីវិតដែល ករណីនេះស្ថិតនៅក្នុង បុរីមួយកន្លែង ក្នុងសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ។

ហេតុការណ៍នេះបានបង្កើត ឲ្យមានការភ្ញាក់ផ្អើល ខ្លាំងកាលពីព្រឹកថ្ងៃទី១២ ខែមករានេះ ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេ នៅម្តុំផ្សារដេប៉ូ ក្រោយពីធ្វើកោសល្យ វិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ខណៈជនសង្ស័យត្រូវបានបញ្ជូន ខ្លួនទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *