បុរសម្នាក់រត់ផាសស្អាប់ មិនសូវកាក់កបរក ស៊ីគ្រឿងញៀនបន្ថែម ត្រូវអាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់រត់ផាសស្អាប់ មិនសូវកាក់កបរក សីុគ្រឿងញៀនបន្ថែម ត្រូវកម្លាំង មូលដ្នានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងប៉ោយប៉ែត បានចុះបង្រ្កាបបាន ជនសង្ស័យ១នាក់នៅ ចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូបានប្រាប់ ឲ្យដឹងថាក្រោយពី ទទួលបានព័ត៍មាន ពីប្រេជាពលរដ្ឋបាន ប្រាប់ថាមានជនសង្ស័យ ម្នាក់លួចជួញដូរគ្រឿង ញៀនលោកបានដឹកនាំ កម្លាំងអាវុធហត្ថចុះឃាត់ ខ្លួនបានជនសង្ស័យ ១នាក់ឈ្មោះ លី ញ៉ាញ់ ភេទ ប្រុស អាយុ ៣២ឆ្នាំ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនចំនួន១៣កញ្ចប់ ស្មើ១៤.៥៦ក្រាម ក្នុងនោះ មេតំហ្វេតាមីនទឹកកក ១២កញ្ចប់ ស្មើ១៤.៤១ ក្រាម មេតំហ្វេតាមីន គ្រាប់ចំនួន ១កញ្ចាប់១០គ្រាប់ ស្មើ១.១៥ក្រាម ផសស្អាប់ពណ៌ លឿង ១គ្រឿងនិងឧបករណ៍វេច ខ្ចប់គ្រឿងញៀនមួយចំនួន ហើយបានបញ្ជូនមកទី បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលបទការងារបទល្មើស គ្រឿងញៀន បានឱ្យដឹងថា ដោយបានទទួលបាន បទបញ្ជាពីសំណាក់លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត កម្លាំងជំនាញការិយា ល័យបទល្មើសគ្រឿងញៀន ធ្វើការសាកសួរចម្លើយ ហើយផ្អែកលើវត្ថុតាង និងចម្លើយសារភាព របស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់ គ្នានៃបទល្មើស ដូច្នេះ ជនសង្ស័យអាច ចោទប្រកាន់ពីបទ ជួញដូរគ្រឿងញៀន ដោយខុសច្បាប់ ជនសង្ស័យត្រូវបាន កម្លាំងជំនាញបទល្មើស គ្រឿងញៀនកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តចាត់ការ តាមនីតិវិធីហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *