យុវជនដ៏វ័យក្មេងម្នាក់មិន ខំសិក្សារៀនសូត្រទៅ ជាបែកគំនិតជក់លក់ថ្នាំ យ៉ាងសកម្មត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ យុវជនដ៏វ័យក្មេងម្នាក់មិន ខំសិក្សារៀនសូត្របែជា បែកគំនិតជក់និងលក់ថ្នាំ យ៉ាងសកម្មត្រូវកំលាំង អាវុធហត្ថមួយក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួនបាន នៅចំណុចភូមិបាលិ លេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យមាន ឈ្មោះ លន សុវ៉ាន់ណា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតគ្រឿង ញៀនម្សៅក្រាមពណ៌ស ចំនួន១កញ្ចប់ ស្មើ០.៧២ក្រាម ។

វរសេនីយ៍ត្រី នួន នីណារ៉ូបានប្រាប់ ឲ្យដឹងថាការឃាត់ខ្លួនបាន ក្រោយពីទទួលព័ត៌ មានបានពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់ កំពុងចែកចាយ គ្រឿងញៀនដោយខុស ច្បាប់នៅវេលា ម៉ោង៧យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំ ងចុះបង្ក្រាបតែម្តងហើយ បានបញ្ជូនមកទី បញ្ជាការកងរាជអាវុធ ហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើស គ្រឿងញៀន បានឲ្យដឹងថា ដោយបានទទួលបាន បទបញ្ជាពីសំណាក់ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តទើបកម្លាំងជំនាញ ការិយាល័យបទល្មើសគ្រឿង ញៀនធ្វើការសាកសួរ ចម្លើយនិងផ្អែកលើ វត្ថុតាងនិងចម្លើយសារភាព របស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នា នៃបទល្មើសដូច្នេះ ជនសង្ស័យអាច ចោទប្រកាន់ពីបទ រក្សាទុក និងចែកចាយគ្រឿង ញៀនដោយខុសច្បាប់ ជនសង្ស័យត្រូវបាន កម្លាំងជំនាញបទល្មើស គ្រឿងញៀនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *