បុរសម្នាក់ជួលរថយន្ត គេក្នុងតំលៃ៥០០ដុល្លា ក្នុង១ខែនៅ កំពង់សោមយកទៅ លក់គេចមកសំងំ លាក់ខ្លួននៅ ប៉ោយប៉ែតត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ជួលរថយន្ត គេក្នុងតំលៃ៥០០ដុល្លា ក្នុង១ខែនៅ កំពង់សោមស្រាប់ តែយកទៅលក់ហើយបាន គេចមកសំងំលាក់ ខ្លួននៅក្រុងប៉ោយប៉ែត ត្រូវកំលាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានក្រុង ធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនបានមានឈ្មោះ លឹម ប៊ុនធឿន នៅវេលាម៉ោង ៣និង១៥នាទី នារសៀល  ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំណុចកាស៊ីណូ ហ្គោឌិនក្រោណ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបាននាំមកទី បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានបញ្ជាក់ឲ្យ ដឹងទៀតថាយោងតាម ពាក្យបណ្ដឹងរបស់ឈ្មោះ យក់ បញ្ញា ភេទប្រុស អាយុ៣៦ឆ្នាំ ចុះថ្ងៃទិ៩ ខែមករា ឆ្នាំ២០២០ពាក់ព័ន្ធ នឹងករណីជួលរថយន្ត នៅចំណុច កាស៊ីណូហ្វ័រធូណា ម្ដុំតោពីរ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឈ្មោះ លឹម ប៊ុនធឿន បានលក់ រថយន្តម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2798 ឲ្យទៅឈ្មោះ រស់ ជៀវ ត្រូវជាឪពុក ក្មេកឈ្មោះ យក់ បញ្ញា ក្នុងតម្លៃ ១៥.០០០ដុល្លាប៉ុន្តែ ឈ្មោះ ប៊ុន ធឿន  បានសុំជួលរថយន្ត នោះពីឈ្មោះ យក់ បញ្ញា ដើម្បីជិ:វិញ ក្នុងតម្លៃ៥០០ដុល្លា ក្នុងមួយខែ ហើយក្រោយ មកឈ្មោះ លឹម ប៊ុនធឿន បានយករថយន្ត ទៅលក់ឲ្យអ្នកដទៃ ហើយគេចខ្លួនមក សម្ងំលាក់ខ្លួននៅ ក្រុងប៉ោយប៉ែត ត្រូវឃាត់ខ្លួនតែម្តង។

លោកវរសេនីយ៍ ឯកម៉ែនភិរម្យ មេបញ្ជាការរង អាវុធហត្ថខេត្តទទួល ការងារយុត្តិធម៌ បានឲ្យដឹងថា ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថខេត្ត ដោយយោង តាមចម្លើយសារ ភាពរបស់ជនសង្ស័យ ថាខ្លួនពិតជាបានប្រព្រឹត្ត ដូចពាក្យបណ្ដឹងខាងលើ ពិតប្រាកដហើយគេច ខ្លូនមកស្នាក់នៅក្រុង ប៉ោយប៉ែតផង។

កម្លាំងជំនាញការិយាល័យ បទល្មើសព្រហ្មទណ្ឌ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តអនុ វត្តន៍ទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *