ភ្លើងរាលឆេះព្រៃលើភ្នំផ្គាំ ស្រុកស្វាយចេកយ៉ាង សន្ធៅសន្ធៅសង្ស័យមាន គេលួចដុត

(ខេត្តបន្ទាយមានជ័យ)៖ ភ្លើងឆាបឆេះព្រៃជា ខ្សែយ៉ាងសន្ធៅសន្ធៅ នៅលើភ្នំពី កំពូលភ្នំផ្គាំ ចុះមកជើងភ្នំ  ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៧និង ២៦នាទីយប់ថ្ងៃទី១៥ ខែមករាឆ្នាំ២០២០។

ភ្នាក់ងារភូមិ មន្ត្រីក្រុមប្រឹក្សាឃុំនិង ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបានស្មើឲ្យបងប្អូន ប្រជាពលរដ្ឋ រួមគ្រួសារ កងទ័ពនៃវរសេនាតូច ១កងនៃកងពលតូច ថ្មើរជើងលេខ៥១ មួយចំនួន នៅភូមិប្រាសាទវៀន និងភូមិថ្មគោល ឃុំផ្គាំស្រុកស្វាយ ចេកដែលរស់នៅ ជើងភ្នំផ្គាំ សូមមានការប្រុងប្រយ័ត្ន ឲ្យខ្ពស់ចំពោះភ្លើងឆេះព្រៃនេះ ។

សមត្ថកិច្ចបាន បញ្ជាក់ឲ្យដឹងថា មូលហេតុនៃភ្លើង ឆេះព្រៃលើភ្នំនេះមក ពីមានគេដុត មិនមែនឆេះឯងៗទេ ហើយក៏គ្មានលទ្ធភាព និងមធ្យោបាយសង្គ្រោះ ពន្លត់ដែរព្រោះនៅលើភ្នំ ហើយស្ទុះទៅមុខតាមល្បឿនខ្យល់ និងសភាពស្មៅ រុក្ខជាតិ ដើមឈើក៏កំពុងស្វិតរញម ជ្រុះស្លឹលនាសរទរដូវប្រាំងនេះ។

មកទល់ព្រឹកថ្ងៃទី១៦ ខែមករានេះភ្លើងនៅបន្តឆាបឆេះ ក្នុងនោះលោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាលោកបញ្ជាឲ្យ មន្ត្រីនគរបាលយករថយ ពន្លត់អគ្គីភ័យ ៣គ្រឿងត្រៀមជួយពន្លត់ ក្នុងករណីភ្លើងឆេះភ្នំផ្គាំ ក្រែងភ្លើងឆេះរាលដល់ផ្ទះ ប្រជាជន នៅជិតនោះ ឯភ្លើងឆេះរាល លើកំពូលភ្នំ នៅមិនអាចឡើង ពន្លត់កើតទេព្រោះ រថយន្តឡើងលើភ្នំបាន ។

គូរបញ្ជាក់ផងដែរ ថានៅក្រុមប្រជុំកូមភ្នំផ្គាំនោះ មានក្រុមហ៊ុនឯកជន បានធ្វើអាជីវកម្មកាយដី គ្រួសនិងវាយថ្មភ្នំ ក្រុមហ៊ុននិងអាជ្ញាធរបានហាមឃាត់និង បង្ក្រាបពលរដ្ឋមិន ឲ្យកាយដី វាយឬរើសថ្មភ្នំជា ទ្រង់ទ្រាយគ្រួសារ ដូចសព្វមួយដង ទើបមានហានិភ័យ នេះកើតឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *