នាយករងសាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចUME សាខាខេត្តបន្ទាយមានជ័យ ស្លាប់ក្នុងគ្រោះ ថ្នាក់ចរាចរណ៍

(ខេត្តបន្ទាយមានជ័យ)៖ លោកនាយករងសាកល វិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ចUME សាខាខេត្ត បន្ទាយមានជ័យបាន ទទួលមរណភាពក្នុង គ្រោះថ្នាក់ចរាចរណ៍ ម៉ោង១០និង១០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅម្តុំស្ពានទី៤  ក្រៅទីប្រជុំជនស្ថិតក្នុង ភូមិ កំព្រីង  សង្កាត់ ភ្នៀត  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីការិយាល័យនគរ បាលចរាចរណ័ផ្លូវគោក នៃស្នងការដ្ឋានខេត្តបន្ទាយ មានជ័យឲ្យដឹង នៅថ្ងៃទី ១៦ខែមករាឆ្នាំ ២០២០ថា ករណីគ្រោះថ្នាក់ ចរាចរណ៍កើតឡើងរវាង រថយន្ត ម៉ាក តូយូតា កាម៉ារីបាឡែន ពាក់ស្លាក លេខ  ភ្នំពេញ  2X-3613 បេីក ក្នុងទិសដៅពីទិសខាង កេីតទៅខាងលិចលុះបើក មកដល់ចំណុចកើត ហេតុស្រាបើរេចង្កូតទៅ បុករថយន្តធុនធំ មិនស្គាល់ម៉ាក  ពីក្រោយក្នុងទិសដៅ ស្របទិសគ្នា  បណ្តាលឲ្យអ្នកបើក ម្នាក់ភេទប្រុសបាន ស្លាប់បន្ទាប់ពីខ្ទាត ចេញពីរថយន្ត ហើយរថយន្តខូច ខាតធ្ងន់ធ្ងរ។

ឯរថយន្ត ធុនធំ នោះមិនស្គាល់ ភិនភាគបេីករត់ គេចបាត់ តែសមត្ថកិច្ចនគរបាល បាននឹងកំពុងស្រាវ ជ្រាវសីុប អង្កេតបន្ត ។

នគរបាលបន្ត ថាមូលហេតុ នៃគ្រោះថ្នាក់នោះមកពីអ្នកបើក បររថយន្តតូចបេីក បរល្បឿនលឿនខ្វះការ ប្រុងប្រយ័ត្ន ។

អ្នកស្រីពែក សុភួង នាយិកាវិទ្យាល័យ សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ អូរអំបិលក្រុងសិរីសោភ័ណ ឲ្យដឹងថាជនរង គ្រោះនោះគឺស្វាមី របស់អ្នកស្រី លោកសាស្ត្រាចារ្យ សំ សុខា អាយុ៥០ឆ្នាំ បង្រៀននៅវិទ្យាល័យ ជប់វារីស្រុកព្រះនេត្រព្រះ និងធ្វើការក្រៅម៉ោង រដ្ឋជានាយករងសាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចUME សាខាខេត្តបន្ទាយមានជ័យ។

លោកប៉ង់ ប្រុស នាយករងសាកល វិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចUMEសាខាខេត្ត បន្ទាយមាន ជ័យប្រាប់ឲ្យដឹង ថាឥឡូវនេះ សពតម្កល់ធ្វើបុណ្យ ឈាបនកិច្ចនៅគេហដ្ឋាន នៃសពនៅភូមិអូរអំបិល សង្កាត់អូរអំបិលក្រុង សិរីសោភ័ណខេត្ត បន្ទាយមានជ័យ ។

ភរិយា បងប្អូន សាច់ញាតិមិត្ត មិត្តរួមអាជីព សិស្ស និស្សិត មន្ត្រីអប់រំនិងអាជ្ញាធរ មានសមត្ថកិច្ចចាត់ទុក មរណភាពលោក សាស្ត្រាចារ្យសំ សុខា ជាបាត់បង់អ្នក ជាតិស្រឡាញ់ និងធនធានមនុស្ស ដ៏ល្អប្រពៃម្នាក់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *