តម្រួតថៃជិតវែកមុខ ឃាតករឃើញហើយ  ដែលប្លន់សម្លាប់មនុស្ស ក្នុងហាងលក់មាស នៅខេត្ត ឡុបបុរី

(ប្រទេសថៃ)៖ នៅក្នុងរយៈពេល១ សប្តាហ៍ កន្លងទៅនេះ ក្រុមស៊ើបអង្គេតពិសេស របស់តម្រួតថៃ  បានបង្ហើបថា  សមត្ថកិច្ចជិតឈានដល់ ការវែកមុខឃាតករហើយ  ដែលបានប្លន់ហាងលក់មាស  នៅខេត្តឡុបបុរី ព្រមទាំងបានបាញ់ សម្លាប់មនុស្សគ្មានញញើតដៃ  ដែលបង្កអោយមាន មនុស្សស្លាប់ចំនួន ៣ នាក់  និង រងរបួស ចំនួន ៤ នាក់  ដោយជនសង្ស័យ ប្រើប្រាស់កាណុង សុីឡង់ស្យឺ  ដើម្បីកាត់បន្ថយសម្លេង ក្នុងការបាញ់ប្រហារ ។

គួរបញ្ជាក់ដែរថា  កាលពីថ្ងៃទី ៩ខែ មករា  ឆ្នាំ២០២០  វេលាម៉ោង ៨ និង ៣០ នាទី យប់  នៅចំណុចហាងលក់មាសមួយកន្លែង  យីហោ រ៉ូប៊ិនសាន់  ស្ថិតក្នុងភូមិ ៤  ឃុំ កុកកូ  ស្រុកមឿង  ខេត្តឡុបបុរី  ប្រទេសថៃ  មានករណីប្លន់ប្រដាប់ អាវុធមួយបានកើតឡើង  ដោយជនសង្ស័យបាន ប្រើប្រាស់កាំភ្លើងខ្លី  ខ្នាត ៩ មីល្លីម៉ែត្រ  តកាណុងបានបាញ់ សម្លាប់មនុស្ស ៣ នាក់ និង របួស ៤ នាក់  ដោយចោរបានប្រមូលមាស  និង គ្រឿងអលង្កាអស់ជាច្រើន  រួចគេចខ្លួនបាត់ដោយ ប្រើប្រាស់ម៉ូតូ យ៉ាម៉ាហា ហ្វីណូ ។

នៅក្នុងរយៈពេល មួយសប្តាហ៍នេះ  ក៏មានប្រជាពលរដ្ឋ  ក៏ដូចជាអ្នកដែល មានចាប់កាមេរ៉ា នៅនឹងរថយន្ត  បានរាយការណ៍ទៅ សមត្ថកិច្ចយ៉ាងច្រើន នៅពេលដែលប្រទះឃើញ មុខសញ្ញាណមួយដែលគួរ អោយសង្ស័យ ឬក៏ស្រដៀងទៅនឹង ភិនភាគជនល្មើស  ដើម្បីអោយសមត្ថ កិច្ចត្រូតពិនិត្យ ។

រីឯប្រភពមួយចំនួន  បានដាក់បន្ទុក ទៅលើសមត្ថ កិច្ចយោធា  តម្រួត និង ទាហានជើងទឹក  ថាជាជនបង្ក ។

បើទោះបីជាមានការ សង្ស័យផ្សេងៗពីគ្នា យ៉ាងណាក្តី  ក៏លោក ឆៃវ៉ាត់ កេតវ៉នឆៃ  ប្រធានក្រុមស៊ើបអង្គេត ក្នុងសំណុំរឿងនេះ  បានស្នើសុំអោយ ពលរដ្ឋទាំងអស់ ទុកពេលបន្តិចដើម្បីអោយ សមត្ថកិច្ចជំនាញ  ក៏ដូចជារូបលោក សិក្សា  ស្រាវជ្រាវទៅតាមជំនាញសិន ។

លោកបានបន្តថា  នៅក្នុងខេត្ត ឡុបបុរីទាំងមូល  មានមនុស្សដែលប្រើ ប្រាស់កាំភ្លើងប្រភេទនេះ សរុប ៣០០ ដើម  ដែលក្រមការងាររបស់ លោកបានប្រមូល យកមកធ្វើកោសល្យវិច្ច័យ  ពិនិត្យ និងប្រៀបធៀប ជាមួយនឹងអាវុធ ដែលជនសង្ស័យប្រើ  រហូតជម្រុះចោល នៅសល់តែ ១៣ ដើមប៉ុណ្ណោះ  ក្នុងនោះ ជារបស់សមត្ថកិច្ច ២ ដើម  និង របស់ពលរដ្ឋ ១១ ដើម ។

នៅក្នុងចំណោមអាវុធ  និង ភិនភាគអ្នកប្រើ  ដែលបានយកទៅ ប្រៀបធៀបនោះ ទីបំផុតក៏ត្រូវជម្រុះបន្ថែមទៀត ដោយចុងក្រោយនេះ នៅសល់តែ៣ នាក់ប៉ុណ្ណោះ  ដែលមានការសង្ស័យ  ហើយនៅក្នុងចំណោម អ្នកទាំង៣  ក៏មានកូន អ្នកមានឥទ្ធិពល នៅក្នុងតំបន់ផងដែរ បើទោះបីជាមានការប៉ះ ពាល់ដល់អ្នកមានអំណច  ឬអ្នកមានឥទ្ធិពល ខ្លាំងយ៉ាងណាក៏ដោយ  ក៏ក្រុមស្រាវជ្រាវបានធ្វើ ការសិក្សាយ៉ាងលម្អិត  ដើម្បីវែកមុខឃាតករ ។

នៅចុងក្រោយនេះ សមត្ថកិច្ចបានចុះ ទៅកាន់ទីតាំងលក់ខោ អាវ មួយកន្លែង នៅក្នុងស្រុក ព្រះពុទ្ធបាត  ខេត្ត សារៈបុរី  ដោយបានសាក សួរទៅលើម្ចាស់ហាង អំពីភិនភាគជនសង្ស័យ  ព្រមទាំងបានទិញនូវសម្លៀកបំពាក់ ដែលស្រដៀងទៅនឹង ជនសង្ស័យប្រើប្រាស់  ដើម្បីយកទៅ អោយមនុស្សដែល សង្ស័យ ស្លៀកពាក់  ក្នុងការពិនិត្យ  និងប្រៀបធៀប ជាមួយនឹងរូបភាព ជាសង្ស័យ ។

ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋ  ហាមដាច់ខាត មិនអោយស្លៀក ពាក់ស្រដៀងៗទៅនឹងរូបភាព ជនសង្ស័យឡើយ  ព្រោះអាចមានទោសបាន  ដោយសារតែធ្វើអោយ អ្នកផ្សេងមានការភ័យខ្លាច ។

ថ្មីៗនេះ  នៅទីស្តីការគណរដ្ឋមន្ត្រី  លោក ប្រាយុទ្ធ ច័ន្ទអូឆា  នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រថៃ  បានថ្លែង  ក្រោយពេល ប្រជុំគណរដ្ឋមន្ត្រី ថា  តាមសេចក្តីរាយការ របស់សមត្ថកិច្ចជំនាញ  គឺមិនយូរទេអាចនឹងឈាន ដល់ការចាប់ខ្លួន ជនសង្ស័យហើយ  ដូច្នេះសុំចិត្តប្រជាពល រដ្ឋទុកពេលអោយ សមត្ថកិច្ចធ្វើការសិន  ព្រោះជៀសវាងក្នុង ការដែលចាប់មនុស្សខុស ។

លោកនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ សមត្ថកិច្ចផងដែរថា កុំបញ្ចេញព័ត៌មាន ទៅអោយអ្នកកាសែត ច្បាស់ពេក  ព្រោះជនល្មើសក៏ មើលព័ត៌មាន  និងមើលទូរទស្សន៍ដែរ  ដូច្នេះវាអាចធ្វើអោយ ជនល្មើសដឹងខ្លួនមុន  អាចឈានដល់ ការគេចខ្លួនបន្ត ។

លោកក៏បានប្រគល់ ថវិកាដល់សព ចំនួន ៣ នាក់ ដែលបានស្លាប់ នៅក្នុងករណីប្លន់ ដោយក្នុងម្នាក់ៗ  ទទួលបាន ១១០ ០០០ បាត  ដោយឡែកអ្នក រងរបួស ចំនួន ៤ នាក់  នៅមិនទាន់ប្រគល់ ថវិកា នៅឡើយទេ  ព្រោះមិនដឹងត្រូវ ព្យាបាលដល់ពេលណា  ហើយនិងត្រូវបង់ ថ្លៃសេវាព្យាបាល របស់ក្រុមគ្រូពេទ្យ អស់ប៉ុន្មាននោះទេ ។

នៅរសៀលថ្ងៃទី ១៥ ម្សិលមុិញនេះ  សមត្ថកិច្ថថៃ បានបង្ហើបថា  បានរកឃើញម៉ូតូ យ៉ាម៉ាហា ហ្វីណូ ដែល ស្រដៀងទៅនឹងម៉ូតូ ដែលជនល្មើស បានប្រើប្រាស់  ប៉ុន្តែនៅពេលនេះ សមត្ថកិច្ចកំពុងសិក្សាអោយបានច្បាស់លាស់សិន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *