មនុស្ស៤នាក់បានរង របួសធ្ងន់និងស្រាល នៅក្នុងហេតុការគ្រោះ ថ្នាក់ចរាចរណ៍រថយន្តធុន ធំបុកនិងម៉ូតូ ជ្រុលទៅបុក គោយន្តបន្តរគ្នា

(ខេត្តពោធិសាត់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាង រថយន្តធុនធំមួយ គ្រឿងបុងនិងម៉ូតូបន្តរទៅបុក គោយន្តកន្ត្រៃចត ចោលមួយគ្រឿងទៀត បណ្តាលអោយមនុស្ស៤នាក់ បានរងរបួសធ្ងន់ហេតុការណ៍ នេះកើតឡើងកាល ពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២០វេលាម៉ោង០៧ និង០៥នាទីនៅ លើកំណាត់ផ្លូវជាតិ លេខ៥៥ចន្លោះ គីឡូមែត្រ៦៤និង៦៥ ត្រង់ចំណុចអូរដំណាក់កន្សែង ស្ថិតក្នុងភូមិ ស្ទឹងថ្មីឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានអោយ ដឹងថាករណីខាងលើ នេះបង្ករឡើងដោយ រថយន្តមួយគ្រឿងម៉ាក ហ៊ីយាន់ដាយ២ តោនកន្លះពណ៌ខៀវពាក់ ស្លាក់លេខកំពង់ ចាម៣A៦៩៣៣បើកបរ ដោយឈ្មោះអាតកៃភេទ ប្រុស អាយុ២២ឆ្នាំជនជាតិ ខ្មែរឥស្លាមរស់នៅ ក្នុងភូមិថ្មពេជ្រ  ឃុំថ្មពេជ្រ  ស្រុកថ្មពេជ្រ  ខេត្តត្បូងឃ្មុំរងរបួស ស្រាលនិងអ្នករួម ដំណើរ២នាក់បាន រងរបួសធ្ងន់មួយ ស្រាលមួយបើកបរ ពីលិចទៅកើតមកដល់ ចំណុចកើតហេតុ ខាងលើបានបុកម៉ូតូ ម៉ាកហុងដាឌ្រីមសង់  C១២៥ ពណ៌ ខ្មៅ  ផលិត ឆ្នាំ ២០១៣  ពាក់ស្លាកលេខ ពោធិ៍សាត់  ១D-៩០៤៨  បេីកបរដោយឈ្មោះ  លន់ ណាវ  ភេទប្រុស  អាយុ ៦៣  ឆ្នាំ  ជនជាតិខ្មែរ មុខរបរកសិករ  រស់នៅចំណុចកេីត ហេតុខាងលើ បានរបួស ធ្ងន់និងអ្នករួមដំណីរ ជាមួយ២នាក់ទៀត បណ្តាលអោយ រងរបួសធ្ងន់១ស្រាល១ ហើយក៏ជ្រុលទៅបុក គោយន្តកន្ត្រៃចត ចោលនៅចិញ្ចើមផ្លូវ បណ្តាលអោយ រថយន្តបង្ករទៅ មុខលេងរួចតែម្តង។

ក្រោយពេលកើត ហេតុភ្លាមៗជនរងគ្រោះ ទាំង៤នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចស្រុក វាលវែងហៅរថយន្ត សង្គ្រោះដឹកនាំយកទៅ មន្ទីពេទ្យខេត្តពោធិសាត់ ដើម្បីធ្វើការសង្គ្រោះ បន្ទាន់ផងដែរ ។

បើយោងតាមការ សន្និដ្ឋានជំហ៊ានតំបូង របស់សមត្ថកិច្ចជំនាញ នគបាលស្រុកវាលវែង ថាករណីគ្រោះ ថ្នាក់ចរាចរណ៍ខាង លើនេះបណ្តាលមកពី ការបើកបរក្នុងល្បឿន ល្បឿនខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាល អោយកើតមានគ្រោះ ថ្នាក់ដូចករណីខាងលើនេះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច នគបាលចរាចរណ៍ស្រុក វាលវែងបានធ្វើការវាស់វែង និងឃាត់ខ្លួនអ្នក បើកបររថយន្តបង្ករនិង នាំយកវត្ថតាង ស្ទូចរថយន្តនិងម៉ូតូនាំ យកមករក្សាទុកនៅអធិកា រដ្ឋាន ស្រុកវាលវែង រងចាំការដោះស្រាយ តាមនិតិវិធី ចំពោះគោយន្តត្រូវបាន ប្រគល់អោយម្ចាស់វិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *