សមត្ថកិច្ចចុះបង្ក្រាប់ ករណីគ្រឿងញៀន ឃាត់ខ្លួនបានជន សង្ស័យបាន៤នាក់ នៅក្នុងក្រុងតាខ្មៅ

(ខេត្តកណ្តាល)៖ កម្លាំងនគរបាលប្រឆាំង បទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ សង្កាត់តាខ្មៅបានចុះ បង្ក្រាបមុខសញ្ញាគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនជនសង្ស័យបាន ចំនួន៤នាក់កាលពី យប់រំលងអាធ្រាតឈាន ចូលថ្ងៃទី១២ខែមករាឆ្នាំ ២០២០វេលាម៉ោង០១ និង០០នាទីនៅត្រង់ចំណុច ផ្លូវបេតុងស្ថិតក្នុងភូមិ ព្រែកសំរោង៣សង្កាត់ តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

សមត្ថកិច្ចបាន ប្រាប់អោយដឹង ថាជនសង្ស័យទាំង ៤នាក់ដែលកម្លាំង នគរបាលជំនាញឃាត់ ខ្លួនបានទី ១ឈ្មោះឈ្មោះអៀង ចិត្ត ភេទប្រុស អាយុ២១ឆ្នាំមុខរបរធ្វើ សន្តិសុខបច្ចុប្បន្ន នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២ឈ្មោះសុផល សក្ត័ រ៉ាធ ភេទប្រុសអាយុ ២២ឆ្នាំមុខរបរមិនពិត ប្រាកដបច្ចុប្បន្ន រស់នៅភូមិកណ្តាល  សង្កាត់រលួស ខណ្ឌដង្កោ ភ្នំញេញ ទី៣ឈ្មោះ សុផល ស័ក្តដាភេទ ប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅភូមិ កណ្តាលសង្កាត់រលួស ខណ្ឌដង្កោ ភ្នំពេញនិងទី៤ឈ្មោះ ហ៊ិន ចាំងភេទប្រុស អាយុ១៤ឆ្នាំមុខរបរមិនពិត ប្រាកដបច្ចុប្បន្នរស់ នៅភូមិកំពង់ ព្រីងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយេពីឃាត់ខ្លួន ជនសង្ស័យខាងលើល កម្លាំងជំនាញឆែកឆេរ និងដកហូតបានមវត្ថុតាង រួមមានម្សៅក្រាមពណ៍ស ថ្លាសង្ស័យជាសារធាតុញៀន ប្រភេទយ៉ាម៉ាទឹកកក ចំនួន០៩កញ្ចប់ម៉ូតូ ចំនួន០១គ្រឿងអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹកនិង ឧបរណ៍វេចខ្ចប់ សំរាប់ប្រើប្រាស់ថ្នាំ ញៀនមួយ ចំនួនទៀត។

សមត្ថកិច្ចបានឱ្យ ដឹងទៀតថានៅមុន ពេលកើតហេតុខាង លើកំលាំងផ្នែកប្រឆាំង គ្រឿងញៀនក្រុងតា ខ្មៅបានសហការណ៍ ជាមួយកំលាំងព្រហ្មទណ្ឌ ក្រុងនឹងនគរបាលប៉ុស្តិ៍តាខ្មៅ បានចេញល្បាតក្នុង ភូមិសាស្រ្ត ដល់ចំណុចកើត ហេតុខាងលើក៏បាន ជួបជនសង្ស័យហៅ សួរនាំឆែកឆេររក ឃើញថ្នាំញៀន ចំនួន០៤កញ្ចប់ ពីឈ្មោះអៀង ចិត្ត ហើយក៏ឃាត់ ខ្លួនតែម្តង។

ភ្លាមៗនោះនៅចំពោះ មុខសមត្ថកិច្ចជន សង្ស័យឈ្មោះអៀង ចិត្តបានឆ្លើយសារ ភាពថាថ្នាំញៀននេះ ពិតជារបស់ខ្លួន ដែលបានទិញពីឈ្មោះ សុផល សក្តដាក្នុងតម្លៃ បួនម៉ឺនរៀលពិត ប្រាដកមែន យោង តាមចម្លើយរបស់ ឈ្មោះអៀង ចិត្ត កម្លាំងបានឃាត់ខ្លួន ឈ្មោះសុផល សក្តដារកឃើញ ថ្នាំញៀនចំនួន០៥កញ្ចប់ ទៀតនិងបក្ខពួក បានបន្តរទៀត។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាល ជំនាញនៃអធិការ រដ្ឋាននគរបាល ក្រុងតាខ្មៅធ្វើការ សាកសួរនិងកសាង សុំនុំរឿងបញ្ជូនទៅ កាន់ស្នងការរដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីចាត់ការ បន្តរទៅតាម និតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *