វគ្គផ្តាច់ព្រ័ត្រការ ប្រគួតបាល់ទាត់ ដណ្តើមពានរង្វាន់ ៧មករាឆ្នាំ២០១៩ .២០២០ បានទៅ លើក្រុមបាល់ទាត់ រដ្ឋបាលខេត្ត បន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ការប្រគួតបាល់ទាត់ដណ្តើម ពានរង្វាន់៧មករាឆ្នាំ២០១៩ .២០២០យ៉ាងស្វិត  ស្វាញអស់រយះពេល ១៤ថ្ងៃមកនោះដែល មានក្រុមកីឡាចូលមាន ចំនួន៣៤ក្រុម ក្នុងនោះ មាន ក្រុមមន្ត្រីរាជការ ១៣ក្រុមនិងក្រុម មហាជនមាន២១ក្រុម ប្រគួតវគ្គផ្តាច់ព្រ័ត្រ ជាប់លេខ១បានទៅលើ ផ្នែកមន្ត្រីរាជការ រដ្ឋបាលខេត្តបន្ទាយមានជ័យ លេខ២បានទៅលើ រដ្ឋបាលក្រុងសិរីសោភ័ណ លេខ៣បានទៅលើអធិការក្រុងសិរីសោភ័ណ លេខ៤បានទៅលើ ក្រុមសាលាស្រុកម៉ាឡៃ ចំណែកក្រុមមហាជន លេខ១បានទៅលើ ក្រុមហ៊ុនប៊ុនកយ FC ក្រុមទី២ បានទៅលើក្រុម សីុសុផុន FC លេខ៣បានទៅលើក្រុមនាគប៊ីយូធី លេខ៤បានទៅលើក្រុមព្រះពន្លា FC ការប្រគួតបិតកីឡាបាល់ទាត់នោះនៅល្ងាច ថ្ងៃទី៧ ខែ មករា ឆ្នាំ២០២០ នៅតារាងបាល់ទាត់ សុប្បនិមិត្តហេភីស្ពតខ្លឹប ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការចូល រួមលោកឈើយចាន់ណា សមាជិកសភា មណ្ឌលខេត្តបន្ទាយមានជ័យ លោកអ៊ុំរាត្រី អភបាលខេត្ត បន្ទាយមានជ័យ លោកហ៉ឹលរ៉ាយ៉ា អភិបាលក្រុងសិរីសភ័ណ មន្ត្រីរាជការ និងក្រុមគីឡាករ ទាល់ទាត់ចូលរួមមាន ចំនួន៣២ក្រុមស្មើរនិង ៥៧៦នាក់បាន ចូលរួមផងដែរ។

ក្នុងពិធីបិតកីឡា ទាល់ទាត់នោះលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់ខេត្ត បន្ទាយមានជ័យបាន មានប្រសាសន៍ ថាការប្រគួតបាល់ ទាត់ដណ្តើមពានរង្វាន់ ៧មករាឆ្នាំ២០១៩.២០២០ នេះមានចំនួន៣២ក្រុម ក្រុមចែកចេញ ជា៨ពូលស្មើនិង៧៨ប្រគួត ប្រើរយៈពេល១៤ថ្ងៃចាប់ផ្តើម ប្រគួតនៅថ្ងៃទី៣០ ខែវិច្ឆិកា ១បញ្ចប់នៅថ្ងៃទី៧ ខែ មករា ឆ្នាំ២០២០ ។

ក្នុងនោះដែរលោក ឈើយចាន់ណា បានមានប្រសាសន៍ ផងដែរថាការលេងកីឡា ច្រើនដើម្បីរួមចំណែក ក្នុងការលើកស្ទួយវិស័យ កីឡាក្នុងខេត្តឲ្យមានភាព រីកចំរើនទាំងធនធានមនុស្ស និងប្ចេកទេស និងបាន ប្រមូលផ្តុំបាននូវ អ្នកមានបទពិសោធន៍ ចំណេះដឹងផ្នែកកីឡា បាល់ទាត់ក្នុងការរៀន សូត្រពីគ្នាទៅវិញទៅ មកពិសេសការទទួល បាននូវមតិណែនាំពី គ្រូបង្វឹកដែលធ្លាប់ចូល រួមប្រឡូកក្នុងការប្រគួត នៅថ្នាក់ជាតិជាដើម។

លោកឈើយចាន់ណា បានបញ្ជាក់ទៀត ថាម្យាងវិញទៀតការលេង កីឡាកាន់តែច្រើនបង្ក ឱកាសឲ្យយុវជនយើង យកពេលវេលា ទំនេពីការងារ ពីការរៀនសូត្រចូល រួមលេងកីឡាជាជាងយក ពេលវេលាទៅបំរើឱកាស សកម្មភាពដែល សង្គមស្អប់ខ្ពើម ដូចជាល្បែងអបាយមុខ ការសេប គ្រឿងញៀនជាដើម។

ក្នុងនោះផងដែរលោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ថាវិស័យ កីឡានៅខេត្តបន្ទាយ មានជ័យមិនសូវ មានការរីកចម្រើន ក៏ពិតមែន តែរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាពាចក្រកម្ពុជា សម្តេចបានយកចិត្ត ទុកដាក់លើកស្ទួយ វិស័យកីឡា សម្តេចតែងតែផ្តល់ ការលើកទឹកចិត្ត ដល់លើកីឡាករ ដើម្បីឲ្យវិស័យមួយ នេះមានភាពរីកចម្រើន ទៅមុខជាលំដាប់។

ដោយឡែកសម្រាប់ ខេត្តបន្ទាយមានជ័យ បាននឹងកំពុងខិត ខំប្រឹងប្រែង និងយកចិត្តទុកដាក់ ពីបណ្តាស្ថាប័នពាក់ព័ន្ធ សង្គមសីុវិល និងវិស័យ ឯកជនមួយចំនួន ក្នុងការកសាងគ្រូបង្វឹក ក្រុមកីឡាករ ថែមទាំងបានចូល រួមក្នុងការប្រកួត ជម្រើសជាតិផងដែរ។

លោកអ៊ុំរាត្រីបានបញ្ជាក់ បន្ថែមទៀតថា សម្រាប់ការប្រគួត នេះការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិង កីឡាករតែប៉ុណ្ណោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *