បុរសម្នាក់បើត្រាក់ទ័រភ្ជួរ ដីចំការប៉ះមីន តោនផ្ទុះបណ្តាល អោយរងបួសធ្ងន់

(ខេត្តបាត់ដំបង)៖ បុរសម្នាក់បើកត្រាទ័រ ភ្ជួរដីប៉ះចំមីនតោន សេសសល់ពីសម័យ សង្ស័យសង្គ្រាមបណ្តាល អោយរងរបួសធ្ងន់ ហេតុការនេះកើតឡើង កាលពីរសៀលថ្ងៃ ទី១៣ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទីនៅ ចំណុចខាងត្បូងភ្នំ ហេងដានស្ថិតក្នុង ភូមិហុងទឹកឃុំបារាំ ធ្លាក់ស្រុកភ្នំព្រឹកខេត្ត បាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបាន ប្រាប់អោយដឹងថាជន រងគ្រោះមានឈ្មោះគ្រី ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ ធ្វើចំការរស់នៅ ភូមិភូមិចក្រីឃុំបារាំង ធ្លាក់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ចបានប្រាប់ អោយដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើត្រក់ទ័រ ទៅភ្ជួរដីចំការ មួយកន្លែងនៅ ក្នុងចំណុចកើត ហេតុខាងលើហើយ ភ្ជួរប៉ះមីនតោន ដែលនៅសេសសល់ ពីសម័យសង្គ្រាមបណ្តាល អោយផ្ទុះធ្វើអោយត្រាក់ ទ័ររងការខូចខាតយ៉ាង ខ្លាំងចំណែកអ្នក បើកបរវិញបណ្តាល អោយរងរបួសធ្ងន់ ហើយត្រូវបានក្រុម គ្រួសារបញ្ជូនទៅ សង្គ្រោះបន្ទាន់មក កាន់មន្ទីពេទ្យបង្អែក ស្រុកសំពៅលូន។

សូមបញ្ជាក់ ផងដែរថាដីដែល ជនរងគ្រោះភ្ជួរនេះ គឺជាដីចំការពោតហើយ ទើបនិងកាច់ពោត រួចដល់រដូវ ដាំពោតវិញបុរសរង គ្រោះខាងលើក៏បាន បើកត្រាក់ទ័រភ្ជួរដី សំរាប់ដាំពោតបន្តរ តែអកុសល់ក៏ជួប ករណីដូចខាង លើនេះតែម្តងទៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *