សមត្ថកិច្ចឃាត់រថយន្ត សាំយ៉ុងដឹកឈើពេញ រថយន្តមួយគ្រឿង នៅស្រុកសាមគ្គីមានជ័យ

(ខេត្តកំពង់ឆ្នាំង)៖ រថយន្តសាំយ៉ុងដឹកឈើ មួយគ្រឿងត្រូវ បានកងកម្លាំងអាវុធហត្ថ សន្តិសុខ៥០០ លង្វែកធ្វើការឃាត់ភ្លាម ៗកាលពីរសៀលថ្ងៃទី ១៤ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៤និង១៥ នាទីនៅលើ កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថារថយន្ត ដឹកឈើដែលកងកម្លាំង អាវុធហត្ថសន្តិសុខ៥០០ លង្វែកឃាត់បាននោះ ម៉ាកសាំយ៉ុងព៌ណស ពាកស្លាក់លេខភ្នំពេញ ២U៨៥៤៥បាន លួចដឹកឈើជ្រុងអា ប្រភេទឈើច្រេស ដែលមិនមានលិខិត ស្នាមសម្រាប់ដឹក ជញ្ជូនផលអនុផល ព្រៃឈើចំនួន១២ដុំ ស្មើ២ម៉ែត្រ ១៧៦ត្រីគុណចំណែក ឯម្ចាស់រថយន្តបានគេ ខ្លួនបាត់ស្រមោល ភ្លាមៗតែម្តង។

សមត្ថកិច្ចបាន អោយដឹងទៀតថាក្រោយ ពីឃាត់បានរថយន្ត ខាងលើរួមទាំងវត្ថុតាងបាន ប្រគល់អោយទៅផ្នែក រដ្ឋបាលព្រៃឈើកំពង់ ត្រឡាចធ្វើការរាប់និង វាស់ដើម្បីសាងឯកសារ បញ្ជូនទៅខណ្ឌ័រដ្ឋបាល ព្រៃឈើដោយ ឡែករថយន្តនិងឈើ រក្សាទុកនៅឃ្លាំងរដ្ឋបាល ព្រៃឈើកំពង់ត្រឡាច ផងដែ។

សូមរំលឹកផងដែរថា ករណីបទល្មើសព្រៃ ឈើត្រូវបានឈ្មួញ បន្តរលួរដឹកយ៉ាងរលូន ដោយពុំមានលិខិត ស្លាកស្នាមនិង បិតបាំងបន្លំភ្នែក សមត្ថកិច្ចហើយត្រូវ សមត្ថកិច្ចចុះបង្ក្រាប បានរឿយៗខ្លះត្រូវឆ្លង កាត់បានដោយ មានមន្ត្រីគ្រាប់ល្ពៅ មួយចំនួនបានបើក ភ្លើងខៀវអោយទើប ឈ្មួញទាំងនោះអាចធ្វើ ចរាចរណ៍បាន ដោយរលូន។

ជុំវិញករណី មានឈ្មួញដឹកឈើ យ៉ាងរលូនខាងលើនេះ ប្រជាពលរដ្ឋអំពាវនាវ ស្នើរសុំអោយមន្ត្រីពាក់ ព័ន្ធមួយចំនួន គួរតែធ្វើការត្រួត ពិនិត្យទៅលើមន្ត្រី ក្រោមឱវាតខ្លះ ផងបើមិនដូច្នេះព្រៃ ឈើនៅក្នុងស្រុកខ្មែរ ប្រហែលជាដាំ មិនទាន់ឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *