​បង្ក្រាប​ទីតាំង​បើក​ល្បែងស៉ីសង​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណែត (​ភ្នាល់​បាល់​តាម​អ៉ីន​ធើ​ណែត​) ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង ២០:៣០​នាទី ឯកឧត្តម ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌប្ញស្សីកែវ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ដោយ​មាន​ការសម្របសម្រួល​ពី លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោក​វីរៈ​សេនីយ៍​ទោ គល់ យី អធិការ​នគរបាល​ខណ្ឌ លោក​អធិការរង​នគរបាល​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ កម្លាំង​នគរបាល មន្ត្រី​សាលាខណ្ឌ អាជ្ញាធរ​ភូមិ​-​សង្កាត់ និង​ប្រជា​ការពារ​ខណ្ឌ​-​សង្កាត់ ចុះ​បង្ក្រាប​ជាក់ស្ដែង ទីតាំង​បើក​ល្បែងស៉ីសង​តាម​ប្រព័ន្ធ​អ៉ីន​ធើ​ណែត (​ភ្នាល់​បាល់​តាម​អ៉ីន​ធើ​ណែត​) ស្ថិតនៅ​ផ្ទះ​លេខ​៧៣ ផ្លូវជាតិ​លេខ​៥ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ​។​ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​ខាងលើនេះ គណៈបញ្ជាការ​ឯកភាព បាន​ឃាត់ខ្លួន ៖
១. បុគ្គលិក ចំនួន ០១​នាក់ (​ស្រី ០០​នាក់​) និង​អ្នកលេង​ចំនួន ១១​នាក់ (​ស្រី ០៣​នាក់​) សរុប​ចំនួន ១២​នាក់ ។​
២. ដោយឡែក​ចំពោះ​វត្ថុតាង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ដកហូត កុំព្យូទ័រ ចំនួន ២១​គ្រឿង​, វិក័យប័ត្រ​កត់​ពុង​បាល​មួយចំនួន​, ប្រាក់​ភ្នាល់​បាល់​មួយ​ចំនួន និង​ម៉ាស៉ីន​ព្រីន​ធើ ០១​គ្រឿង​។​

​ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​ខាងលើនេះ គណៈបញ្ជាការ​ឯកភាព បាន​ឃាត់ខ្លួន ៖
១. បុគ្គលិក ចំនួន ០១​នាក់ (​ស្រី ០០​នាក់​) និង​អ្នកលេង​ចំនួន ១១​នាក់ (​ស្រី ០៣​នាក់​) សរុប​ចំនួន ១២​នាក់ ។​
២. ដោយឡែក​ចំពោះ​វត្ថុតាង គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាន​ដកហូត កុំព្យូទ័រ ចំនួន ២១​គ្រឿង​, វិក័យប័ត្រ​កត់​ពុង​បាល​មួយចំនួន​, ប្រាក់​ភ្នាល់​បាល់​មួយ​ចំនួន និង​ម៉ាស៉ីន​ព្រីន​ធើ ០១​គ្រឿង​។​

​បច្ចុប្បន្ននេះ មនុស្ស និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ជា​បន្ត​ទៀត ដោយឡែក ទីតាំង​ខាងលើ ត្រូវ​បិទ​ចោល​ជា​បណ្ដោះអាសន្ន​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *