មន្ត្រីនគរបាលម្នាក់ត្រូវជនសង្ស័ង កាប់នឹងកាំបិតផ្គាក់បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ..!

កំពង់ធំ ÷មន្ត្រីនគរបាលម្នាក់ត្រូវបានជនសង្ស័យកាប់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់ពីមានទំនាស់ពាក្យសម្តីគ្នារវាងគ្នានឹងគ្នារួចមក។

ករណីនេះបានកើតមានឡើងនៅម៉ោង ១០និង៤០នាទីយប់, ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចទួលភ្នៀត ភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថាឃាតកម្មយ៉ាងព្រៃផ្សៃនេះបង្កដោយជនសង្ស័យឈ្មោះ ផន ប៊ុនរិត ភេទប្រុស អាយុ ៣៤ឆ្នាំ ដែលរស់នៅភូមិ/ឃុំកើតហេតុខាងលើ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកជនរងគ្រោះឈ្មោះម៉េង សេងទ្រី ភេទប្រុស អាយុ៣៧ឆ្នាំ (ជាមន្ត្រីនគរបាល) រស់នៅភូមិឃុំជាមួយជនសង្ស័ង បានស្លាប់នៅកន្លែងកើតហេតុ។
ប្រភពដដែលឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមកដល់ចំណុចមុខផ្ទះរបស់ វ៉ាន់ សុជាតិ ភេទស្រី ខណៈជនសង្ស័យកំពុងអង្គុយផឹកស្រាម្នាក់ឯង។ ពេលជនរងគ្រោះចុះពីម៉ូតូមកអង្គុយក្បែរជនសង្ស័យ មានការទាស់ទែងពាក្យសម្តីជាមួយគ្នា ភ្លាមនោះជនសង្ស័យបានរត់ទៅយកផ្គាក់ពីផ្ទះរបស់ខ្លួន មកកាប់ប្រហាជនរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសហការស្រាវជ្រាវបន្តស្វែងរកជនសង្ស័យ ដើម្បីនាំមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕.អត្ថបទដោយ លោក សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *