លោកវរៈសេនីយ៍ទោ សំ វីរ: អធិការនគរបាលស្រុកបាណន់ដឹកនាំកម្លាំងនគរបាលបន្តចុះបិទស្ទីឃ័រចំណាំងផ្លាតលេីគោយន្តកន្រ្តៃនិងមធ្យោបាយផ្សេងទៀតរបស់ប្រជា​ពលរដ្ឋក្នុងមូល​ដ្ឋាន

បាត់ដំបង÷ស្រុកបាណន់នៅថ្ងៃទី​ ២៨ខែ​ វិច្ឆិកា ឆ្នាំ២០២៤​ ស្របតាមយោ​បល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ {ដាញ់ អេងប៊ុនចាន់​} ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននរបាលស្រុ​ក​បា ណន់ ដែលមានលោកវរសេនីយ៍ទោ{ សំ វីរ:} ជាអធិ​ការ​នគរបាលស្រុក​ បានដឹកនាំកម្លាំងនគរបាលស្រុក​ចុះបិទស្ទីឃ័រចំណាំងផ្លាតលេីមធ្យោបាយមានគោ យន្តកន្ត្រៃ​ រឺម៉កសណ្តោងនិងមធ្យោបាយផ្សេង​ទៀតដែលធ្វេីដំណេីរតាមផ្លូវ។

ជាមួយនឹងការចុះបិទស្ទីឃ័រចំណាំងផ្លាតលេីម​ធ្យោបាយ​ទាំងនេះសម​ត្ថកិច្ចនគរបាលបានធ្វេីការណែនាំពន្យល់ដល់អ្នកប្រេីប្រាស់ផ្លូវឱ្យបានយល់ដឹងអំពីច្បាប់​ ស្តីពីចរាចរណ៍ផ្លូវគោក​ ធ្វេីយ៉ាងណាកុំឱ្យកេីតមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុក្នុងពេលធ្វេីដំណេីរលេីដងផ្លូវសាធារណៈ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *