បន្ទាយមានជ័យ÷ យោងតាមផែនការលេខ៤៨/២០២៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមា នជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីបើកវគ្គ ហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់សិក្ខាកាមយោធិននៃកងរាជអាវុធហត្ថជ្រើសរើស ថ្មី ដោយមានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងសិក្ខាកាម កងរាជអាវុធហត្ថជ្រើសរើសថ្មី ចំនួន ៤១ នាក់ ប្រារព្ធធ្វេីឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ក៏បានធ្វើការណែនាំដល់សិក្ខាកាមកងរាជអាវុធហត្ថទេីបជ្រើសរើសថ្មី ត្រូវដាក់ចិត្ត ដាក់កាយ ដោយស្មារតីទទួលខុសត្រូវ និងគោរពតាមបទបញ្ជា បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ដើម្បីក្លាយជាអាវុធហត្ថគំរូ ដែលមានវិន័យ និងក្រមសីលធម៌ និងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ ដើម្បីធ្វើឱ្យកាយសម្បទាមាំមួន រហ័សរហួន ឆន្ទៈមោះមុត មានស្មាតីសាមគ្គីភាព វិន័យម៉ឺងម៉ាត់ ស្មោះត្រង់ជានិច្ចចំពោះជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល និងធ្វើឱ្យផ្លាស់ប្ដូរពីជីវភាពស៊ីវិល ទៅជាជីវភាពកងឯកភាព ក្រោមការគ្រប់គ្រងតាមបទបញ្ញត្តិ និងវិន័យយោធា ព្រមទាំងក្រេបយកចំណេះដឹងពីយោធាចារ្យដែលបានបង្ហាត់បង្រៀន ដើម្បីយកមកបម្រើក្នុងអង្គភាពផងដែរ។