ទិវាអនាម័យបរិស្ថាន ជាតិ២៣វិច្ឆិកា ២០២២ វិញប្រធានបទមាតុ ភូមិយើងកាតព្វកិច្ចយើង ស្អាតនិងប៉ៃតង, ខេត្តប៉ៃលិន ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២២

(ខេត្តប៉ៃលិន)៖ ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ខេត្តប៉ៃលិន ប្រារព្ធទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងប៉ៃតង” ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្តប៉ៃលិន និងលោក ងួន លីណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលមានការអញ្ជើញ ចូលរួមពីសំណាក់ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរ-អង្គភាពនានា ស្ថាប័នជុំវិញខេត្ត ក្រុង-ស្រុក កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ យុវជនសហភាពសហព័ន្ធ កម្ពុជាយុវជនកាក បាទក្រហម សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប។

លោក ងួន លីណា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ទិវានេះប្រារព្ធឡើង ក្នុងគោលបំណង លើកកម្ពស់ការអប់ រំផ្សព្វផ្សាយនិងជំរុញ ចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់សិស្សនិស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាព ទីក្រុងភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច ដើម្បីរួមចំណែកធ្វើអោយខេត្តប៉ៃលិន មានអនាម័យបរិស្ថានស្អាត និងភាពទាក់ទាញ។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ លើកឡើងថា៖ ជាពិសេសក្រោមការ ដឹកនាំដ៏ពិន ប្រសព្វឆ្នៃប្រឌិនរៀប ចំតុបតែងកែលំអរ សោភ័ណ្ឌភាពខេត្តឲ្យ ស្រស់បំព្រង របស់ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈ អភិបាលខេត្តប៉ៃលិន ហើយក៍ជាការចូល រួមក្នុងសកម្មភាពប្រឡង ប្រណាំងទីក្រុងស្អាត និងចលនាប្រឡង ប្រណាំងភូមិ/ឃុំ-សង្កាត់មានសុវត្ថិភាពផងដែរ។

នៅក្នុងឱកាស នោះផងដែរលោក ងួន លីណា អភិបាល រងខេត្តប៉ៃលិន មានប្រសាសន៍ជំរុញ ដល់មន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធនានា បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវយកចិត្ត ទុកដាក់កាន់តែខ្ពស់  ក្នុងការបំផុស ការយល់ដឹង និងផ្សព្វផ្សាយអំពី អនាម័យបរិស្ថាន មេត្តាជួយចូលរួមចំណែក ក្នុងការទុកដាក់ និងញែកសំរាម និងសំណល់រឹង ទីប្រជុំជន ឱ្យមានសណ្តាប់ធ្នាប់នៅក្នុង និងជុំវិញបរិវេណ អង្គភាពរបស់ខ្លួន ដោយមានការទទួល ខុសត្រូវខ្ពស់ ភាពស្រស់បំព្រង អនាម័យស្អាត បរិស្ថានស្អាត និងបរិយាកាសបរិសុទ្ធ នៅទីតាំងអាជីវកម្ម ទីកន្លែងកំសាន្ត អាហារដ្ឋាន សណ្ឋាគារ នឹងទាក់ទាញ អតិថិជន និងភ្ញៀវទេសចរណ៍ ឱ្យចូលមកលេង កាន់តែច្រើន ដូច្នេះម្ចាស់អាជីវករទាំងអស់ ត្រូវគិតគូរពី អនាម័យជាបញ្ហាអាទិ ភាពផងដែរ។

បើតាមរបាយ ការណ៍លោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថាន ខេត្តប៉ៃលិន បានអោយដឹងថា៖ ក្នុងនោះរដ្ឋបាលក្រុងប៉ៃលិនក៍ទទួលបាន ថវិកាអនាម័យ ប្រចាំឆ្នាំពីក្រសួង បរិស្ថានដែរ ហើយបានចុះកិច្ច សន្យាជាមួយ ក្រុមហ៊ុន រ៉ាត់  សុទ្ធី ខូអិលធីឌី ដែលកំពុង ផ្តល់សេវាប្រមូលសំរាម សំណល់រឹង ក្នុងក្រុងប៉ៃលិន និងដោយឡែក ស្រុកសាលាក្រៅ បានចុះកិច្ចសន្យា បណ្តោះអាសន្ន ជាមួយក្រុមហ៊ុន ពៅ ថារឿន ដើម្បីផ្ដល់ សេវាប្រមូលសំរាម សំណល់រឹង ក្នុងស្រុកសាលាក្រៅ ហើយបរិមាណសំរាម ដែលបង្កើតបានសរុបមានចំនួន ៣៣ តោនក្នុងមួយថ្ងៃ ក្នុងនោះមានបីប្រភេទ៖ ១.បរិមាណសំរាមដែលអាចកែឆ្នៃបាន ៧តោនក្នុងមួយថ្ងៃ =១២%  ២.បរិមាណសំរាមចាក់ នៅទីលានមានចំនួន ១៨តោនក្នុង មួយថ្ងៃ =៦៧%  ៣.បរិមាណសំរាមចាក់ ចោលដោយខុសច្បាប់ ៨តោនក្នុងមួយថ្ងៃ ។ ដោយលោក ស សារឿន

You might like

Leave a Reply

Your email address will not be published. Required fields are marked *