រថយន្តពីរគ្រឿងបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលឲ្យមាន ស្លាប់១ម្នាក់នៅ ហ្នឹងកន្លែងកើតហេតុ ចំណែកអ្នករួមដំណើររង របួសធ្ងន់និងស្រាល..!!!

(ខេត្តកោះកុង)៖ រថយន្ត២គ្រឿងបាន ព្រលះគ្នាពេញទំហឹង បណ្តាលអោយមនុស្ស ម្នាក់ស្លាប់ភ្លាមៗនិងមាន អ្នករួមដំណើរ បានរងរបួសធ្ងន់និ ងស្រាលហេតុការដ៏ រន្ធុតនេះបានកើតឡើង កាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០២២ក្នុង ភូមិសាស្ត្រស្រុក បូទុមសាគរ ខេត្តកោះកុង។

លោក យេន តូច អធិការនគរបាល ស្រុកបូទុមសាគរ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្ករឡើងដោយ រថយន្តម៉ាកសាំយ៉ុង ពណ៌សរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AH-8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក មកដល់កន្លែងកើតហេតុ បានបុកពេញទំហឹង ជាមួយរថយន្ត ១គ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខកោះកុង 1C-1170 ទិសដៅ ចេញពីរខេត្តកំពត ទៅក្រុមហ៊ុន ញូញៀន ទិស ដៅបញ្ច្រាស់ទិសគ្នា។

លោក យេន តូច អធិការអាត់បន្តឲ្យដឹ ងទៀតថារថយន្ត សាំងយ៉ុង បើកបរដោយ ឈ្មោះ (ធឿន ផៃ) ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បានស្លាប់ភ្លាមៗនៅនិងកន្លែង និងមានអ្នករួម ដំណើរ២នាក់ របួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ចំណែករថយន្ត លុចស៊ីស RX300 ម្ចាស់ឈ្មោះ ឆាត់ ម៉ាប់ ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ បឹង ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង។ មានអ្នករួមដំណើរ ចំនួន៥នាក់ រងរបួសចំនួន ២នាក់ស្រី១ម្នាក់ ចំណែក រថយន្តលុច ស៊ីសរងការខូចខាត យ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្នរថយន្ត ទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចចរាចរណ៍ ផ្លូវគោកនៃអធិការដ្ឋាន នគរបាលស្រុកបូទុមសាគរ ធ្វើការវាស់វែងរួចបាន យកមករក្សាទុក ដើម្បីរងចាំការដោះ ស្រាយបន្តរ។ ដោយលោកសឿនហៀឡុង

You might like

Leave a Reply

Your email address will not be published. Required fields are marked *