ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង  រួចដកកាំភ្លើងខ្លីបាញ់ មេឃមួយគ្រាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ ដោយមិនដឹងមូលហេតុ..!!!

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងមក ឈប់នៅជិតគោល ដៅសមត្ថកិច្ចចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ត្រង់ចំណុចភ្លើងស្តុប ផ្លូវជាតិលេខ៤ កែងមហាវិថី ឈ្នះឈ្នះ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចដកកាំភ្លើងខ្លីបាញ់ មេឃមួយគ្រាប់ ហើយជិះម៉ូតូគេចខ្លួន បាត់ស្រមោលដោយ មិនដឹងមូលហេតុ  ។

ប្រភពពីកន្លែងកើត ហេតុបានអោយដឹងថា មុនពេលកើត ហេតុគេបានឃើញបុរស ម្នាក់ស្លៀកពាក់ស៊ីវិល ជិះម៉ូតូម៉ាកADV ពណ៌ស មិនចាំស្លាកលេខមក ឈប់នៅគោលដៅ របស់គាត់ដោយ លើកដៃសំពះ ហើយភ្លាមនោះក៏ ដកកាំភ្លើងខ្លីពីក្នុង កាបូបស្ពាយបាញ់ មេឃមួយគ្រាប់រួច ជិះម៉ូតូគេចខ្លួនបាត់ ដោយមិនដឹងពីមូលហេតុ។ បន្ទាប់ មកសមត្ថកិច្ចបាន ទាក់ទងទៅកម្លាំង គ្រប់បណ្តាគោលដៅ ចាំស្ទាក់នឹងត្រួតពិនិត្យ ជនសង្ស័យខាងលើ ដើម្បីយកមកធ្វើការ សាកសួរបន្តនិងអនុវត្ត តាមនីតិវិធីច្បាប់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *